© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
វិលមកជួបគ្នាសារជាថ្មីពីកម្មវិធី Idol Fun House ដែលតែងតែមានអ្វីដែលប្លែកៗថ្មីៗ មកចែកជូនទស្សនិកជនទស្សនាដើម្បីកម្សាន្តអារម្មណ៍ ដោយជារៀងរាល់សប្តាហ៍ទស្សនិកជនតែងបានជួបជាមួយវត្តមានតារាល្បីៗជាច្រើននៅព្រះរាជាណាចក្រកម្ពុជា។ សប្តាហ៍នេះ ប្រាកដជាប្លែកអារម្មណ៍ ទស្សនិកជន ក៏ដូចជាហ្វេនៗនឹងសើចសប្បាយរីករាយ ជាមួយវត្តមានតារាល្បីជាច្រើនរូបដែលចូលរួមរួមមាន ៖ លោក ឈិន ជិនឆាយ, កញ្ញា សារី ស្រីពេជ្រ , កញ្ញា ចន្ធី ដាឡែន , លោក ហេង គីម , -លោក ឃុន និង កញ្ញា ហេង បូនីកា បេក្ខជនទាំងអស់ត្រូវឆ្លងកាត់វិញ្ញាសារជាច្រើន ដែលក្នុងនោះតម្រូវអោយបេក្ខជនមានភាពឈ្លាសវៃ នឹងរហ័សរហួន ទើបអាចឆ្លងកាត់បានដោយជោគជ័យ ទន្ទឹមនឹងនោះដែរ ចំពោះក្រុមណាដែលឆ្លើយខុសនឹងត្រូវទទួលពិន័យពីក្រុមផ្សេងផងដែរ។ ទោះជាយ៉ាងណា ក៏កម្មវិធីនៅតែផ្តល់ភាពសប្បាយរីករាយ មិនអោយទស្សនិកជនមានអារម្មណ៍ធុញទ្រាន់នោះឡើយ។
ចំពោះវត្តមានគណកម្មការទាំងបីរូប ដែលតែងតែឌឺដងបញ្ចើចបញ្ចើរដោយពាក្យសំដីផ្លែផ្កាអោយគ្នាមិនចេះរីងស្ងួត នឹងវត្តមានពិធីករពិធីការនីពូកែខាងវោហាស័ព្ទ កាន់តែញុំាអោយកម្មវិធីមានភាពរស់រវើកនឹងកក្រើកឆាក។
ចង់ដឹងទេថា តើក្រុមណានឹងទទួលបានទឹកប្រាក់បួនលាន សូមរង់ចាំទស្សនា កម្មវិធី «Idol Fun House» នឹងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ PNN និងតាមរយៈហ្វេសបុកផេក Idol Fun House នាថ្ងៃសៅរ៍ ទី៣០ ខែមិនា ឆ្នាំ២០២៤ ចាប់ពីម៉ោង៥ល្ងាច តទៅ។
-IDOL ឆ្ងាញ់ ស្អាត iconfident ចង់ស្អាត ឡូយ ជឿជាក់ ដូច IDOL ញុំា IDOL
-ស្រាបៀរ GANZBERG ផលិតដោយអ្នកជំនាញអាល្លឺម៉ង់ ឈ្ងុយឆ្ងាញ់កម្រិតពិភពលោក
-តែទឹកឃ្មុំ Freshy ទាំងឆ្ងាញ់ ទាំងអនាម័យ លើសពីតែជ្រក់ធម្មតា
-BOOSTRONG POWER PLUS. POWER TO WIN! ឆ្ងាញ់ខ្លាំង ស្វាងចែស៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ