© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
វិលត្រលប់មកជួបគ្នាសារជាថ្មីពីកម្មវិធីអ្នកជិតខាង ដែលតែងតែនាំអារម្មណ៍ទស្សនិកជនកំសាន្តសប្បាយ នឹងរំសាយភាពមួហ្មងចិត្ត បំបាត់នូវភាពនឿយហត់ទាំងឡាយ។ កាន់តែពិសេសទៅទៀតនោះគឺសប្តាហ៍នេះ ទស្សនិកជននឹងបានប្លែកអារម្មណ៍ ជាមួយនឹងការតុបតែងឆាកបែបបោះតង់ក្នុងព្រៃដោយមានការធ្វើម្ហូបរំលេចដោយភាពស្រស់បំព្រងនឹងភាពរីករាយពិតជាប្លែកមែន។ វត្តមានលោក ភក្តី ដែលតែងល្បីថាជាអ្នកចូលចិត្តធ្វើដំណើរផ្សងព្រេងដើរបោះតង់តាមព្រៃ ថ្ងៃនេះលោកនឹងមករៀបរាប់ប្រាប់ក្នុងកម្មវិធី អ្នកជិតខាង។
លោកភក្តីក្តីបាននិយាយថា ដោយសារតែជីវិតលោកធ្លាប់រស់នៅក្នុងព្រៃដូចច្នេះទើបធ្វើអោយលោកចូលចិត្តនឹងមិនសូវជាមានកាភ័យខ្លាចក្នុងការបោះតង់ក្នុងព្រៃឡើយ។ លោកក៏បាននិយាយប្រាប់ដែរថា ពេលទៅដល់ព្រៃលោកក៏បានថតធ្វើជាវីដេអូ ហើយមានអ្នកចូលមើលជាច្រើន។ ដោយការថតនោះ លោកបាននិយាយម្នាក់ឯងធ្វើអោយគ្រប់គ្នាគិតថាលោកជាមនុស្សឆ្កួត សូម្បីតែម្តាយរបស់លោក ក៏គិតថាលោកជាមនុស្សឆ្កួតដូចគ្នា។
លោកបានបន្តថា ជីវិតដែលផ្សងព្រេងនៅក្នុងព្រៃវាពិតជាមិនងាយស្រួលនោះឡើយ ព្រោះនៅពេលឈឺយប់ព្រលប់គឺពិបាក ហើយចំពោះការធ្វើដំណើរផ្សេងៗក៏កាន់តែពិបាក បើសិនជាមានបញ្ហាខូចម៉ូតូអីជាដើម។ បន្ថែមលើសពីនេះ លោកបញ្ជាក់ថា លោកក៏ធ្លាប់មានអារម្មណ៍ខ្លាចពេលដែលបានចូលព្រៃមួយ ដោយការធ្វើដំណើរមានការពិបាកខ្លាំង នឹងធ្វើអោយលោកមានអារម្មណ៍ថាដូចជាមានអាថ័នដូចច្នេះដែរ។
ចង់ដឹងពីដំណើរផ្សងព្រេងនៅក្នុងព្រៃរបស់លោកភក្តីយ៉ាងណានោះ សូមកុំភ្លេចរងចាំទស្សនា កម្មវិធី អ្នកជិតខាង ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃសុក្រ ទី២៩ ខែ មិនា ឆ្នាំ ២០២៤ វេលាម៉ោង ៩យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ