© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
រឿងភាគចិនបូរាណ សុបិន្តស្នេហ៍និទាឃរដូវ បានបញ្ចប់ទៅហើយ ដោយបន្សល់នូវអនុស្សាវរីយ៍ និងការចងចាំជាច្រើនជាមួយសាច់រឿងមួយនេះ។ បន្ទាប់ពីរឿងនេះបានបញ្ចប់ទៅ រឿងភាគចិនបូរាណថ្មីសន្លាងមួយទៀតនឹងចូលខ្លួនមកបម្រើអារម្មណ៍ទស្សនិកជនមានចំណងជើងថា ជម្លោះបក្សយានសាន និងបាយហ័រ។
រឿងភាគចិនបូរាណមួយនេះ មានការចូលរួមសម្តែងពីសំណាក់តារាវ័យក្មេងល្បីៗជាច្រើនរូបមានដូចជា Alen Fang សម្តែងជាតួ Chao Xing Mu, Flora dai សម្តែងជាតួ Yu Ling Long, Feng Ming Chao សម្តែងជាតួ Gu Yung Lang, Lui Ling Zi សម្តែងជាតួ Yue Qing Qiu, Ma Wen Yuan សម្តែងជាតួ Jun Wei Qi, su xiao tong សម្តែងជាតួ Li Yi Xin រួមទាំងតារាប្រុសស្រីជាច្រើនដួងទៀត។ រឿង ជម្លោះបក្សយានសាន និង បាយហ័រ គឺជារឿងភាគចិនដែលបង្ហាញពីជម្លោះរវាងមេបក្សខ្លួនតាំងពីមួយរយឆ្នាំមុនមកម្ល៉េះ ដោយសារតែកាលពីមួយរយឆ្នាំមុន មានអ្នកក្លាហានពីរនាក់ ម្នាក់ប្រុស និងម្នាក់ស្រី មានវិជ្ជាគុណខ្លាំងពូកែដូចគ្នា ប៉ុន្តែពួកគេមិនដែលបានជួបគ្នាទាល់តែសោះ។
រហូតមានថ្ងៃមួយ អ្នកទាំងពីរបានឡើងទៅលើកំពូលភ្នំដើម្បីហាត់គុណ ប៉ុន្តែភ្នំមួយមិនអចមានខ្លាពីរនោះទេ អ្នកទាំងពីក៏ប្រយុទ្ធគ្នាយ៉ាងយូរ រហូតអស់ពេល៧យប់ ៧ថ្ងៃ ទើបបញ្ចប់ ប៉ុន្តែគ្មានអ្នកណាដឹងទេថាតើការប្រយុទ្ធនឹងត្រូវបញ្ចប់ទៅដោយបែបណា។ បន្ទាប់ពីប្រយុទ្ធគ្នានេះ យានអ៊ូទី បានយកកំពូលភ្នំដើម្បីបង្កើតបក្សយាន ហើយទទួលតែសិស្សប្រុសៗតែប៉ុណ្ណោះ មិនទទួលសិស្សស្រីនោះទេ។ ចំណែកឯ ជីងហ្វីហ័រ បានយកជើងភ្នំបង្កើតបក្សដោយដាក់ឈ្មោះថាបក្សផ្កាមួយរយ ដោយទទួលតែសិស្សស្រីៗមិនទទួលសិស្សប្រុសជាដាច់ខាត។
តើសិស្សជំនាន់ក្រោយៗអាចប្រកាន់ខ្ជាប់នូវច្បាប់មួយនេះបានដែរទេ? ចង់ជ្រាបច្បាស់កុំភ្លេចរង់ចាំតាមដានទស្សនារឿង ជម្លោះបក្សយានសាន និងបាយហ័រ ចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ១២ថ្ងៃត្រង់តទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត