© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នាពេលបន្តិចទៀតនេះ ទស្សនិកជននឹងបានទស្សនារឿងភាគចិនបុរាណ សុបិន្តស្នេហ៍និទាយឃរដូវ។ សុបិន្តស្នេហ៍និទាយឃរដូវ កំពុងតែធ្វើអោយអ្នកគាំទ្រជាច្រើនអន្ទះសារចង់ទស្សនាពីមួយវគ្គទៅមួយវគ្គ ព្រោះតែរឿងភាគចិនបុរាណមួយនេះបានបង្ហាញនូវស្នហាដ៏ផ្អែមល្ហែម កំប្លែង និងការស៊ើបអង្កេតជាដើម។
នៅថ្ងៃនេះទស្សនិកជននឹងកាន់តែជក់ចិត្តទៀតហើយជាមួយវគ្គពិសេស។ ដូចដែលទស្សនិកជនបានដឹងហើយថាចៅហ្វាយស្រុក អ៊ីសៀន និងជឺម៉ាន់ កំពុងតែស្រឡាញ់ និងយល់ចិត្តខ្លាំង ប៉ុន្តែស្នេហារវាងអ្នកទាំងពីរក៏ត្រូវការរារាំងដោយគួយហៃដែលជាឪពុករបស់ជឺម៉ាន់។ ទោះបីជាបែបណា អ៊ីសៀន និង ជឺម៉ាន់ ក៏មិនព្រមបែកគ្នាឡើយ! អ្នកទាំងពីរបានប្រឹងប្រែងធ្វើគ្រប់យ៉ាងដើម្បីបញ្ជាក់អោយគួយហៃយល់ព្រមជាមួយពួកគេទាំងពីរ តែមើលទៅហាក់គ្មានប្រយោជន៍ទាល់តែសោះ។
បើបែបនេះ តើធ្វើយ៉ាងណាដើម្បីអោយគួយហៃព្រមទន់ចិត្ត យល់ស្របជាមួយស្នេហាពួកគេទាំងពីរទៅ? ចង់ជ្រាបច្បាស់ កុំភ្លេចរង់ចាំតាមដានទស្សនារឿង សុបិន្តស្នេហ៍និទាយឃរដូវ ចាក់ផ្សាយនៅរៀងរាល់ថ្ងៃចន្ទ ដល់ ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ១២ថ្ងៃត្រង់តទៅ នៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន ៕
ដោយ៖ ម៉ី វ៉ាន់ណែត