© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ការប្រកួត Ganzberg Kun Khmer Super Strike កំពូលជើងឯក សប្ដាហ៍នេះរបស់ស្ថានីយ៍ទូរទស្សន៍ PNN ពិតជាកក្រើក ហើយពេលវេលាដែលបានទន្ទឹងរងចាំបានមកដល់ហើយជាមួយការប្រកួតពីកីឡាករគុនខ្មែរល្បីៗលំដាប់ប្រទេស នឹងកីឡាករជើងខ្លាំងគ្រប់ជាតិសាសន៍ខណៈ ដែរនៅចុងសប្ដាហ៍នេះវិញ ការប្រកួតប្រដាល់គុនខ្មែរ របស់ទូរទស្សន៍ ភីអិនអិន នៅបានសម្រិតសម្រាំងគូរល្អៗជាច្រើន ដែលជាការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិដ៏ជក់ចិត្ត។
សប្ដាហ៍នេះយើងបានឃើញ ស៊ន រ៉ាគីម ជួប អាមី ត.សិលាឆ័យ ហើយ យ៉េន ឌីណា ប៉ះដៃគូរចាស់សងសឹក អ៊ិចត្រា ផេតឆុមភូ។
ក្នុងនោះស្ថានីយ៍ទូរទស្សន៍ PNN តែងតែផ្ដល់ឪកាសដល់កីឡាករក្មេងៗបញ្ចេញសមត្ថិភាពគឺ ម៉ាលី រតនា ប្រកួតជាមួយ ឆាំ គឹមហុង ខណៈដែល ជ័យ អ៊ូជី ប៉ះគ្នាជាមួយ សេក គឹមឆ័យ និង ភឿន រចនា ជួប ខាំ ចក្ររីន។
សូមប្រិយមិត្តចូលរួមធ្វើជាសាក្សីនៃការប្រកួតដ៏កក្រើកអស្ចារ្យនេះ Ganzberg Kun Khmer Super STIKE ដែលមានផ្សាយផ្ទាល់រៀងរាល់ថ្ងៃ អាទិត្យ លើកញ្ចក់ទូរទស្សន៍ ភីអិនអិន និង ផេកហ្វេសប៊ុក PNN Sports Beer Ganzberg ចាប់ពីវេលាម៉ោង១រសៀលតទៅ៕
ដោយ៖ សំណាង