© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ភ្លើងគំនុំ នៅភាគយប់នេះ កាន់តែធ្វើអោយទស្សនិកជនកាន់តែជក់ចិត្តដិតអារម្មណ៍ថែមទៀតជាមួយសាច់រឿងចងគំនុំរបស់មឿនព្រែជាមួយមីងប្រាង។ ព្រោះតែមឿនព្រែបានតាមទាន់ពីល្បិចបោកបញ្ឆោទរបស់ម្តាយមីងខ្លួនហើយនោះ ព្រែក៏បានប្រើល្បិចនេះសកទៅអោយមីងប្រាងវិញដូចគ្នា ដោយធ្វើចិត្តត្រជាក់បំផុត និងបណ្តោយអោយមីងប្រាងវ៉ៃធ្វើបាបតាមចិត្ត រួចអោយ ភូកខៃ ដែលជាមិត្តលួចថតវីដេអូនោះទុកដើម្បីជាភស្តុតាង។
ផែនការនេះពិតជាបានធ្វើអោយព្រែទទួលបានផលពិតមែន! ភីថាន ដែលជាប្អូនថ្លៃរបស់មីងប្រាងបានឃើញពួកគេប្រតាយប្រតប់គ្នា ទើបធ្វើអោយគេគិតថាព្រែគឺជាតួកម្សត់ និងថែមទាំងអះអាងយកភាគហ៊ុនរបស់កេងក្នុងនាមខ្លួនជាអ្នកចាត់ចែងមរតកធានាដល់ការចូលធ្វើការរបស់ព្រែថែមទៀតផង។
តើបន្ទាប់ពីព្រែបានចូលធ្វើការក្នុងក្រុមហ៊ុនហើយ នាងនឹងរៀបចំផែនការអ្វីខ្លះដើម្បីធ្វើបាប ប្រាង? ចង់ជ្រាបច្បាស់កុំភ្លេចរង់ចាំតាមដានទស្សនារឿង ភ្លើងគំនុំ ចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃ ព្រហស្បតិ៍ វេលាម៉ោង ៩យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ដោយ៖ ម៉ី វ៉ាន់ណែត