© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
វិលមកជួបគ្នាសារជាថ្មីពីកម្មវិធីអ្នកជិតខាង ដែលតែងតែពាំនាំយកផ្ទាំងទស្សនីយ៍ភាពដ៏ប្លែកៗ ថ្មីមកចែកជូនទស្សនិកជន ក៏ដូចជាហ្វេនៗបានទស្សនាកំសាន្តអារម្មណ៍ នឹងទទួលបាននូវចំណេះដឹងផ្សេងផងដែរ។ យ៉ាងណាមិញ ទស្សនិកជនក៏តែងតែបានជួបជាមួយវត្តមានតារាកិត្តិយសល្បីៗ មានជំនាញ នឹងបទពិសោធជាផ្សេងគ្នាមកចែករំលែកក្នុងកម្មវិធីអ្នកជិតខាង។
វត្តមានតារាកិត្តិយសសប្តាហ៍នេះគឺក្រុម ឥសីវ៉ូលេ (EsaiVoler) ដែលមានសមាជិករហូតដល់ទៅ៤នាក់ ដោយក្នុងនោះដែរមានលោក ណេន ភារិទ្ធ ជាប្រធានក្រុម ,កញ្ញា សួង ស្រីនូ ជាសមាជិក , កញ្ញា ប៉ិច ស៊ីនួន ជាមាជិក និងលោក ផុន ចាន់សុភក្រ្តា ជាសមាជិក។
លោក ណេន ភារិទ្ធ បានរៀបរាប់ថាល្ខោននិយាយគឺមានការធ្លាក់ចុះយ៉ាងខ្លាំង រហូតមានថ្ងៃមួយលោកបានចូលសាលា ហើយបានជួបនឹងប្អូនៗ ទើបប្អូនៗប្រាប់អោយលោកបង្កើតជាក្រុម ទើបលោកសម្រេចចិត្តបង្កើតជាក្រុម ដោយក្នុងសមាជិត មានជំនាញល្ខោននិយាយ នឹងល្ខោនយីកេ មករួបរួមសហកាគ្នា ហើយកាលណោះក្រុមលោកដើរលេងតាមសាលា ដោយសម្តែងបែបអប់រំខ្លីៗ។
ក្នុងនោះដែរកញ្ញាស៊ីនួនក៏បានបន្ថែមថា ការពិតជំនាញនឹងគឺ ល្ខោនយីកេ តែពេលចូលមកក្នុងក្រុមបងប្រុសណេន ភារិទ្ធនេះ គឺពិតជាមានការលំបាកខ្លាំងព្រោះកាសំដែងល្ខោនយីកេ មានតុងតឹងខ្លាំង តែពេលមកសម្តែងល្ខោននិយាយ កញ្ញាត្រូវរៀន នឹងសម្របខ្លួនរយៈពេលឆ្នាំ។
លោកណេនភារិទ្ធបានបន្ថែមទៀតដែរថា ពេលនេះល្ខោននិយាយក៏ចាប់ផ្តើមមានការគាំទ្រឡើងវិញដែរ ដែលធ្វើអោយក្រុមលោក មានទឹកចិត្តក្នុងការសម្តែងនឹងបង្កើតអ្វីដែលថ្មីមកចែកជូនទស្សនិកជនបានទស្សនាផងដែរ។
ចង់ដឹងកាន់តែច្បាស់ពីកិច្ចសំភាសន៍ទាំងមូល កុំភ្លេចរង់ចាំតាមដានទស្សនា កម្មវិធី អ្នកជិតខាង ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃសុក្រ ទី២៣ខែ កុម្ភះ ឆ្នាំ ២០២៤ វេលាម៉ោង ៩យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ