© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កម្មវិធីគ្រួសាររីករាយ តែងតែពាំនាំនូវផ្ទាំងទស្សនីយ៍ភាពសប្បាយរីករាយ នឹងមានអ្វីថ្មីប្លែកៗមកចែកជូនទស្សនិកជន ក៏ដូចជាហ្វេនៗបានទស្សនា ដើម្បីបំបាត់នូវអារម្មណ៍តានតឹង នឹងភាពហត់នឿយ ជាពិសេស កម្មវិធីបានផ្តល់នៅចំណេះដឹង នឹងការកំសាន្តសប្បាយរីករាយដល់អូនតូចៗផងដែរ មិនត្រឹមតែប៉ុណ្ណោះកម្មវិធីក៏បានផ្តល់ឱកាសអោយអូនតូចៗ ដែលមានសមត្ថភាពនឹងភាពក្លាហាន ដើម្បីបានចូលរួមលេងហ្គេមសប្បាយៗយករង្វាន់ពីកម្មវិធី។ សប្តាហ៍នេះ វត្តមានអូនតូចៗជាច្រើនរូបបានមកចូលរួមលេងហ្គេមសប្បាយៗ ដើម្បីទទួលបានរង្វាន់ជាច្រើនពីកម្មវិធីគ្រួសាររីករាយ។ ចំពោះសប្តាហ៍នេះពីកម្មវិធីនឹងមានការរៀបចំការលេងហ្គេមជាច្រើនវគ្គ ដោយហ្គេមទី១ គឺ ការស្រង់ខ្លិន ដោយចូលរួមលេងដោយ ប្អូនស្រី សាក់លក្ខិណា នឹងប្អូនប្រុស សេម សុវណ្ណពេជ្រមេត្រា។ នឹងហ្គេមទីពី គឺ ភ្លក់ ចូលរួមលេងដោយ ប្អូនស្រីដារ៉ូ ស៊ូយូភីង នឹងប្អូនប្រុស ចែម ចិត្រា។ នឹងហ្គេមទី៣ គឺ មាន់តឿ ចូលរួមលេងដោយ ប្អូនៗចំនួន៦នាក់ ដែលក្នុងនោះមានការបែងចែកជាពីរក្រុម ដើម្បីប្រកួតដណ្តើមយករង្វាន់។
ចំពោះការលេងហ្គេមនីមួយៗ តម្រូវអោយប្អូនៗទាំងអស់ ខិតខំប្រឺងប្រែង បង្ហាញសមត្ថភាព នឹងភាពឆ្លាតវៃ ព្រមទាំងចំណេះដឹង នឹងទេពកោសល្យ ដើម្បីទទួលបានជ័យជំនះយករង្វាន់ពីកម្មវិធីវិលត្រលប់ទៅផ្ទះវិញ។ ទន្ទឹមនឹងការខិតខំប្រឺងប្រែងលេង ពីកម្មវិធីនៅតែផ្តល់ជូននៅសំណើចសើចសប្បាយរីករាយជូនដល់ទស្សនិកជន មិនអោយមានអារម្មណ៍ធុញថប់នោះឡើយ។
ចង់ដឹងថា អូនៗតូចៗទាំងអស់ នឹងអាចឆ្លងកាត់ហ្គេមទាំងអស់ នឹងទទួលបានរង្វាន់ពីកម្មវិធីយ៉ាងណាខ្លះនោះ? សូមកុំភ្លេចរង់ចាំតាមដានទស្សនាការផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ក្នុងកម្មវិធី «គ្រួសាររីករាយ» នៅថ្ងៃអាទិត្យ ទី ១១ ខែ កុម្ភះ ឆ្នាំ ២០២៤ ចាប់ពីវេលាម៉ោង ១១ព្រឹកតទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ