© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
កម្មវិធីប្រគំតន្ត្រីបែបថ្មី និងគួរឱ្យចាប់អារម្មណ៍ V-Active Fun Fest សប្ដាហ៍នេះទស្សនិកជននឹងបានជួបតារាល្បីៗកំពុងពេញនិយមពីសំណាក់មិត្តៗយុវវ័យចំនួន៤ដួង។
តារាចម្រៀងតារាល្បីៗ៤ដួងដែលនឹងចូលរួមកម្មវិធីប្រគំតន្ត្រី V-Active Fun Fest នៅល្ងាចថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះមានដូចជា កញ្ញា ប៉ាច គីមមួយ លោក សយ រតនៈ កញ្ញា លី អ៊ីវ៉ាធីណា និង លោក ព្រីនស៍។
តារាចម្រៀងល្បីឈ្មោះខាងលើនឹងពាំនាំបទមច្រៀងថ្មី និងកំពុងទទួលការគាំទ្រពីទស្សនិកជននាពេលបច្ចុប្បន្ន រួមនឹងក្បាច់រាំនានា ដើម្បីធ្វើយ៉ាងណាឱ្យកម្មវិធីប្រគំតន្ត្រី V-Active Fun Fest ខាងលើកាន់តែមានភាពសប្បាយរីករាយថែមទៀត។
សូមបញ្ជាក់ថាកម្មវិធីតន្ត្រី V-Active Fun Fest តែងតែនាំអារម្មណ៍ទស្សនិកជនជួបជាមួយទស្សនីយភាពប្លែកៗ កម្សាន្តសប្បាយជាមួយវត្តមានតារាចម្រៀងល្បីៗ រួមនឹងឈុតឆាករីករាយជាច្រើន ទស្សនាហើយមិនចេះជិនណាយ។
កុំភ្លេចរង់ចាំទស្សនាការប្រគំតន្ត្រី V-Active Fun Fest នាថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៦ល្ងាចតទៅ នៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន និងនៅលើនិងនៅលើផេកផ្លូវការរបស់ V-Active។
វី-អាកទីវ ជីវិតកាន់តែរីករាយ កាន់តែរស់រវើក !
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ អ៊ីង សូឡា