© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
កម្មវិធីអ្នកជិតខាង តែងតែពាំនាំយកអ្វីដែលថ្មី ល្អៗ នឹងប្លែកៗ មកចែកជូនទស្សនិកជនក៏ដូចហ្វេនដើម្បីបានទស្សនាកំសាន្តសប្បាយ រំសាយនៅអារម្មណ៍តានតឹង នឹងហត់នឿយពីការងារផ្សេងៗ។ ដោយឡែកសប្តាហ៍នេះ ទស្សនិកជននឹងកាន់តែប្លែកអារម្មណ៍ ជាមួយនឹងវត្តមានសមាជិកនៃកម្មវិធីថ្មីសន្លាងរបស់ស្ថានីយទូរទស្សន៍ភីអិនអិន IDOL FUN HOUSE ដែលមានដូចជា ពិធីករ នឹងពិធីការនី លោក យ៉ារ៉ូ និងកញ្ញា ធីតា ដែលមានវោហាស័ព្ទមិនចេះរីងស្ងួត ព្រមទាំងមេក្រុមមួយរូបនោះគឺនាយសុបិន្ត ដែលអ្នកទាំងបីនឹងឡើងមករៀបរាប់ពីកម្មវិធី IDOL FUN HOUSE ដល់សមាជិកគ្រួសារអ្នកជិតខាង រួមទស្សនិកជនអោយបានដឹងពីកម្មវិធីដ៏ថ្មីមួយនេះ!
កញ្ញាធីតាបានបង្ហាញថា កម្មវិធី I Dol Fun House ដ៏ថ្មីសន្លាងមួយនេះ គឺបានរំលេចនូវគ្រប់រសជាតិច្រើន ដោយមានការសម្តែងបែបកំប្លែងខ្លីៗ មានការលេងហ្គេមសំណួរចម្លើយ ហ្គេមIQ នឹងហ្គេមបែបកំប្លែងជាច្រើនទៀត ដែលធ្វើអោយមានការប្លែកខ្លាំង នឹងកាន់តែមានភាពសប្បាយរីករាយជាងមុន។ កញ្ញាក៏បានបញ្ជាក់បន្ថែមទៀតថា តែយ៉ាងណាក៏នៅតែមានការលំបាកបន្តិចបន្តួចពោលគឺពិបាកចាប់តួ ។ក្នុងកម្មវិធី មានតារាកិត្តិយសរហូតដល់ទៅ៦នាក់ នឹងមានមេក្រុមបីនាក់ សុទ្ធតែពូកែលេង ពូកែនិយាយ ។
ក្នុងនោះដែរលោកយ៉ារ៉ូ ក៏បានបន្ថែមទៀតថា កម្មវិធីនេះពិតជាថ្មីហើយប្លែក នឹងអ្វីដែលកាន់តែពិសេសនោះគឺ នឹងមានការប្រកួតប្រជែងដណ្តើមយកលុយរហូតដល់ទៅ៤លានរៀលពីកម្មវិធី I Dol Fun House!
កញ្ញាធីតាក៏បានបញ្ជាក់បន្ថែមទៀតដែរថា សម្រាប់កម្មវិធី I Dol Fun House នេះ មានរហូតដល់ទៅ ៥ វគ្គ ដោយគ្រប់វគ្គនីមួយៗ បេក្ខជនត្រូវតែឆ្លងកាត់វិញ្ញាសារជាច្រើន ដើម្បីបានឆ្លងទៅកាន់វគ្គ Jack Pot ដែលមានឱកាសទទួលបានទឹកប្រាក់យ៉ាងច្រើនពីកម្មវិធីផងដែរ។
ចង់ដឹងបន្ថែមពីកិច្ចសំភាសន៍តារាកិត្តិយសទាំងបីថាមានអ្វីពិសេសបន្ថែមពីកម្មវិធី I Dol Fun House យ៉ាងណានោះ កុំភ្លេចរង់ចាំតាមដានទស្សនា កម្មវិធី អ្នកជិតខាង ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃសុក្រ ទី០២ ខែ កុម្ភះ ឆ្នាំ ២០២៤ វេលាម៉ោង ៩យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ