© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
វិលមកជួបគ្នាសារជាថ្មីពីកម្មវិធីគ្រួសាររីករាយ ដែលតែងតែមានអ្វីដែលថ្មី នឹងប្លែកៗចែកជូនទស្សនិកជន ក៏ដូចជាហ្វេនៗ បានទស្សនាយ៉ាងសប្បាយរីករាយផងដែរ។ អ្វីដែលកាន់តែពិសេសនោះ កម្មវិធីក៏បានផ្តល់ឱកាសដល់កុមារា កុមារី អូនតូចៗ ដែលមានសមត្ថភាព នឹងភាពក្លាហាន ដើម្បីមកចូលរួមលេងហ្គេមសប្បាយៗ យករង្វាន់ជាច្រើនពីកម្មវិធី។
វត្តមានអូនតូចៗជាច្រើនរូប បានចូលរួមលេងហ្គេមយ៉ាងសប្បាយរីករាយ ព្រមទាំងប្រឹងប្រែងយកជ័យជំនះដើម្បីទទួលបានរង្វាន់ជាច្រើន។ ដោយឡែក សប្តាហ៍នេះ នឹងមានការលេងហ្គេមជាច្រើនវគ្គ ដោយវគ្គទីមួយនឹងចូលរួមដោយប្អូនស្រី ភា មិនា នឹងប្អូនប្រុស ធួន នារដ្តី ដែលហ្គេមទីមួយមានឈ្មោះថា ស្ទាប ឬប៉ះ។ ចំណែកហ្គេមទី២ ចូលរួមលេងដោយ ប្អូនស្រី គីម តុងលី នឹងប្អូនប្រុស យ៉ុង ពិទូរ ដែលហ្គេមទី២មានឈ្មោះថា ភ្លក់ ។ នឹងហ្គេមទី៣នឹងចូលរួមលេងដោយ ប្អូនៗចំនួន៦នាក់ ដោយក្នុងនោះយើងមានការបែងចែកជាពីរក្រុម ដើម្បីបោះកងហោះ។
ចំពោះការលេងហ្គេមនីមួយៗ តម្រូវអោយប្អូនៗទាំងអស់ ខិតខំប្រឺងប្រែង បង្ហាញសមត្ថភាព នឹងភាពឆ្លាតវៃ ព្រមទាំងចំណេះដឹង នឹងទេពកោសល្យ ដើម្បីទទួលបានជ័យជំនះយករង្វាន់ពីកម្មវិធីវិលត្រលប់ទៅផ្ទះវិញ។ ទន្ទឹមនឹងការខិតខំប្រឺងប្រែងលេង ពីកម្មវិធីនៅតែផ្តល់ជូននៅសំណើចសើចសប្បាយរីករាយជូនដល់ទស្សនិកជន មិនអោយមានអារម្មណ៍ធុញថប់នោះឡើយ។
ចង់ដឹងថា អូនៗតូចៗទាំងអស់ នឹងអាចឆ្លងកាត់ហ្គេមទាំងអស់ នឹងទទួលបានរង្វាន់ពីកម្មវិធីយ៉ាងណាខ្លះនោះ? សូមកុំភ្លេចរង់ចាំតាមដានទស្សនាការផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ក្នុងកម្មវិធី «គ្រួសាររីករាយ» នៅថ្ងៃអាទិត្យ ទី ០៤ ខែ កុម្ភះ ឆ្នាំ ២០២៤ ចាប់ពីវេលាម៉ោង ១១ព្រឹកតទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ