© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
សម្បូរ និងវេហា៍ កាន់តែយល់ចិត្តថ្លើមគ្នា ហើយព្រមទទួលយកចំណុចវិជ្ជមាន អវិជ្ជមាន ពីគ្នាទៅវិញទៅមក ដោយមិនប្រកាន់អតីតកាលរៀងៗខ្លួននោះទេ។ ថ្ងៃមួយ សម្បូរ និងវេហា៍ បានបណ្តើរគ្នាចេញទីក្រៅ ដើម្បីទិញចិញ្ជៀនរៀបការ ក៏ស្រាប់តែមានហេតុការមួយបានកើតឡើង នឹកស្មានមិនដល់។
សម្បូរ ត្រូវបានជនមិនស្គាល់មុខ បើម៉ូតូក្នុងបំណងមកបុក ដើម្បីធ្វើឲ្យរងរបួសធ្ងន់ៗ ហើយគាប់ជួនពេលនោះ វេហា៍ក៏ត្រូវរងរបួសស្រាលដូចគ្នា។ នេះ ហាក់ដូចជាមិនមែនជាគ្រោះថ្នាក់ដោយចៃដន្យនោះទេ ដែលពេលនោះ អ្នកដែលបើកម៉ូតូសំដៅមកបុក អ្នកទាំងពីរ បានឈប់ម៉ូតូ សម្លឹងមើលទៅ ដោយទឹកមុខខឹងយ៉ាងខ្លាំង។
មនុស្សពីរនាក់ ដែលអាចជាអ្នកនៅពីក្រោយរឿងគ្រោះថ្នាក់ទៅលើសម្បូរមួយនេះ នោះគឺ ដេរ៉ូ និង មីងដួង ដែលសុទ្ធសឹងតែជាមនុស្សស្រឡាញ់វេហា៍ដូចគ្នា។ ពួកគេ មិនចង់ឲ្យវេហា៍ ធ្លាក់ទៅលើដៃមនុស្សប្រុសណាផ្សេងបានឡើយ។
តើដំណើរសាច់រឿងនៅភាគបន្ទាប់ តួអង្គ ដេរ៉ូ និងមីងឌួង នឹងបង្ហាញមុខបែបណា ក្រោយពីមានការសើបរក រឿងក្តី នៃគ្រោះថ្នាក់ចរាចរណ៍មួយនេះ?
ចង់ដឹងសាច់រឿង បន្តជាមួយនឹងឈុតឆាកល្អមើលើយ៉ាងណាទៀតនោះ សូមរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង «ស្នេហា Cover» មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃ ចន្ទ ដល់ព្រហស្បតិ៍ វេលាម៉ោង ០៧ យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ