© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
វ៉ា បានសាងគ្រួសារជាមួយនឹងកាត់ ដោយពរពោះកូនភ្លោះក្នុងផ្ទៃយ៉ាងមានក្តីសុខ ប៉ុន្តែនៅពីក្រោយជីវិតដ៏ល្អផូរផង់មួយនេះរបស់អ្នកទាំងពីរ គឺការបាត់បង់អ្នកមានគុណ។ វ៉ា ត្រូវបានម្តាយស្លាប់ចោល ចំណែកឯកាត់វិញ ក៏ត្រូវម្តាយស្លាប់ចោលដូចគ្នា ប៉ុន្តែនៅសល់ឪពុកម្នាក់ទៀត ដែលរស់នៅក្នុងទុក្ខវេទនា ស្នាក់អាស្រ័យបាយវត្តជាទីពឹង។
ក្រោយពីបានវ៉ា បានដឹងរឿងនេះហើយ នាងក៏ប្រញាប់ទៅជួបនឹងឪពុករបស់កាត់នៅឯវត្តអារាមមួយ ដែលឪពុកវ៉ាស្នាក់អាស្រ័យនៅ។ ក្នុងស្ថានភាព ខោអាវចាស់ៗ រូបកាយ កខ្វក់ មើលសឹងតែមិនយល់ វ៉ា មិនបានស្អប់ខ្ពើមឪពុករបស់កាត់ឡើយ។
ផ្ទុយទៅវិញ វ៉ាថែមទាំងសុំឲ្យឪពុកកាត់ ត្រឡប់ទៅរកកូន ហើយកុំរស់នៅលាក់បាំងប្រវត្តិបែបនេះអី។ វ៉ាគោរព ឪពុកកាត់ ដូចជាឪពុកក្មេក ហើយផ្តល់នូវស្នាមញញឹមដល់គាត់ថែមទៀតផង។
ឪពុករបស់កូន ក្តុកក្តួលពេលដែលឃើញ វ៉ា ជាកូនប្រសារមករកបែបនេះ ដោយនឹកឃើញពីកំហុសដែលខ្លួនបានធ្វើទៅលើកាត់ និងប្រពន្ធ។
រង់ចាំទស្សនាទាំងអស់គ្នា តើវ៉ា នឹងជួយឲ្យឪពុកកូនពីរនាក់នេះ បានជួបគ្នាវិញឬយ៉ាងណា?
សូមរង់ចាំទស្សនាភាគបន្ទនៅក្នុងរឿង «អ្នក Make Up ជំពាក់ស្នេហ៍តារា» មានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃចន្ទ ដល់ព្រហស្បតិ៍ វេលាម៉ោង ០៩ យប់តទៅ៕
ដោយ៖ សិរីរដ្ឋ