© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
សារជាតិបិសាច បានចូលទៅក្នុងខ្លួនរបស់ឆុងជឺកាន់តែខ្លាំងឡើង រហូតធ្វើឲ្យសំណាក់ណានហ័រ ដាក់ទោសនាង យកនាងទៅឃុំខ្លួននៅក្នុងគុកទឹកកក អស់រយៈពេល៣ឆ្នាំ។ មីយៀន ដែលជាសិស្សរួមជំនាន់ ប៉ុន្តែនាងក៏ជាសត្រូវស៊ីសាច់ហុចឈាមជាមួយនឹងឆុងជឺ តាំងពីនៅជាមនុស្ស ហើយតែងតែតាមព្យាបាទនាងគ្រប់ពេល។
មីយៀន ក៏ត្រូវឆុងជឺ ធ្វើឲ្យបាត់បង់យុទ្ធសិល្បិ៍ក៏ដោយសារតែកំហុសរបស់នាង ហើយនាងបែរជាគិតថា នាងបាត់បង់គ្រប់យ៉ាង ដែលខំសន្សំជាច្រើនឆ្នាំនោះ ក៏ព្រោះតែឆុងជឺម្នាក់គត់។ ចុងក្រោយ មីយៀន និងសិស្សប្រុសម្នាក់ទៀត បានទៅទូទាត់បំណុលឈាមចាស់ជាមួយនឹងឆុងជឺនៅក្នុងគុកទឹកកក ។ សំណាងល្អ អ្នកដែលត្រូវបាត់បង់ជីវិត គឺជាមីយៀន ខ្លួនឯង ក៏ព្រោះចិត្តមារ ចិត្តមានះចង់ឈ្នះរបស់នាង ដោយការពិតនោះ វាមិនមែនជាកំហុសរបស់ឆុងជឺឡើយ។
ឆុងជឺ មិនត្រូវបាន មីយៀន និងសិស្សប្រុសម្នាក់នោះសម្លាប់ទេ ក៏ដោយសារតែស្តេចបិសាច ប្រើឲ្យកូនចៅរបស់ខ្លួនមកជួយឆុងជឺទាន់ពេលវេលា។ យ៉ាងណាក៏ដោយ ឆុងជឺ អរគុណទៅស្តេចបិសាច ដែលមករំដោះខ្លួនចេញពីគុកទឹកកក ប៉ុន្តែស្តេចបិសាច ក៏មានបំណងចង់ឲ្យឆុងជឺ ទៅបំផ្លាញកណ្តឹងបិសាច នៅទិសទាំង ៦ ដើម្បីគ្រប់គ្រងឋានទាំងអស់។ ឆុងជឺ ម្ខាងជាគុណ ម្ខាងទៀត គឺជាទោស នាងក៏ដឹងច្បាស់ថា បើនាងចូលដៃទៅបំផ្លាញកណ្តឹង បិសាច នោះឋានទាំង៦ក៏ត្រូវបំផ្លាញដោយស្នាដៃបិសាចផងដែរ។
តើដំណើរសាច់រឿងមួយនេះ នឹងបន្តទៅជាយ៉ាងណាទៀត ? សូមរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង «និស្ស័យស្នេហ៍ឆុងជឺ »មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃ ចន្ទ ដល់ព្រហស្បតិ៍ វេលាម៉ោង ១២ ថ្ងៃត្រង់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ