© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ក្រោយពីរៀបចំល្បិច ដើម្បីបញ្ឆោតរ៉ាន់រ៉ង អោយចេញពីសាយហើយនោះ ឌីន ក៏បានបង្ហាញផ្លូវឲ្យសាយរត់គេចខ្លួនទៅតាមផែនការដែលខ្លួនបានរៀបចំទុក។ សាយ សម្រេចចិត្តរត់គេចពីស្នេហាភេទដូចគ្នា ទាំងដែលឪពុក និងប្អូនៗរបស់នាង នៅជាមួយនឹងរ៉ាន់រ៉ងនៅឡើយ ។ ដោយសារតែគំនាបផ្លូវចិត្ត និងការបង្ខំឲ្យស្រឡាញ់ភេទដូចគ្នាខ្លាំងពេក ពីមួយថ្ងៃទៅមួយថ្ងៃ សាយក៏មិនអាចនៅស៊ូទ្រាំឲ្យ រ៉ាន់រ៉ង់ នៅគ្រប់គ្រងជីវិតរបស់នាងបានទៀតឡើយ។
រ៉ាន់រ៉ង់ បានចូលទៅក្នុងអន្ទាក់ដែលឌីនបានរៀបចំទុក ដោយថ្ងៃនោះ សាយក៏មានឱកាស ត្រូវបានមនុស្សរបស់ឌីន នាំចាកចេញពីមន្ទីរពេទ្យ ទៅខេត្តដែលជាទឹកដីចំការតែរបស់បងស្រីឌីន។ ដើម្បីរំដោះខ្លួនចេញពីកណ្តាប់ដៃរបស់រ៉ាន់រ៉ង សាយមានតែត្រូវបង្ខំចិត្ត យកឌីនជាស្ពាន ក្នុងនាំខ្លួនឲ្យរួចផុតពីទុក្ខលំបាកនេះនោះទេ។ រ៉ាន់រ៉ង ក្រោយពីបានដឹងថា ខ្លួនត្រូវបានឌីន បោកបញ្ឆោតដើម្បីឲ្យសាយមានពេលគ្រប់គ្រាន់ នឹងរត់គេចពីនាងនោះ នាងមានអារម្មណ៍ខឹងឌីនយ៉ាងខ្លាំង ហើយប្រកាសក្តែង ថានឹងមានចុះចាញ់ទៅលើហ្គេមមួយនេះជាដាច់ខាត។
សាយ បានដឹងថា រ៉ាន់រ៉ង់ បានតាមរកនាងគ្រប់ទី នាងក៏កាន់តែប្រុងប្រយ័ត្នខ្លួនកាន់តែខ្ពស់ ដោយមិនអោយការរត់គេចម្តងនេះ ដូចជាលើកមុនៗទៀតទេ។
រង់ចាំទស្សនាទាំងអស់គ្នា តើជីវិត សាយ ក្រោយពេលចាកចេញពីកណ្តាប់ដៃរបស់ រ៉ាន់រ៉ងហើយនោះ នឹងទៅជាយ៉ាងណា? សូមរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង« វាសនាផ្កាក្រដាស» មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃ ចន្ទ ដល់ព្រហស្បតិ៍ វេលាម៉ោង ១១ ព្រឹកតទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ