© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
មុននេះបន្តិចគេសង្កេតឃើញមានការបង្ហោះរូបតារាដោយលាក់កំបាំងមុខ នៅលើហ្វេសប៊ុកផេក PNN Drama Fan Club របស់ PNN ដើម្បីផ្តល់ឱកាសឲ្យហ្វេនៗ ទស្សន៍ទាយតើថា តួអង្គរូបណាមួយ នៅក្នុងរឿង «គ្រូពេទ្យថងឯក វគ្គ ២» នឹងមកជួបផ្ទាល់ជាមួយហ្វេនៗនៅកម្ពុជានៅបំណាច់ឆ្នាំ ២០២៣ នេះ។
ជាក្តីស្រម៉ៃមួយ សម្រាប់ហ្វេនៗ ដែលនិយមចូលចិត្ត តាមដានរឿងភាគថៃ តែងតែបំណងប្រាថ្នាថ្ងៃណាមួយ ខ្លួនអាចនឹងមានឱកាសបានជួបតួអង្គសម្តែងនៅក្នុងរឿង ភាគនោះតែម្តង។ ជាការពិតណាស់ ពីស្ថានីយទូរទស្សន៍ភីអិនអិន ក៏នឹងរៀបចំនូវ ចំណងដៃជាពិសេសមួយនាដំណាច់ឆ្នាំ ២០២៣ ផ្តល់ជូនទៅដល់ហ្វេនៗ ដែលបានគាំទ្រមកលើខ្សែភាពយន្តភាគថៃ ដោយការអញ្ជើញនូវវត្តមាន តួអង្គសម្តែងនៅក្នុងរឿងភាគថៃបុរាណមួយ នោះគឺរឿង «គ្រូពេទ្យថងឯក វគ្គ២»។
តារាសម្តែងថៃជាច្រើនដួង ដែលបានដើរតួសម្តែងនៅក្នុងតួអង្គ រឿង «គ្រូពេទ្យថងឯក វគ្គ ២» សុទ្ធសឹងជាតារាសម្តែងល្បីៗ មានបទពិសោធន៍ និងទេពកោសល្យសិល្បៈ ថែមទាំងមានរូបសម្រស់ស្រស់ស្អាត សង្ហា ទាក់ទាញ អង្រួនបេះដូង អ្នកទស្សនាឲ្យលង់ក្នុងមន្តស្នេហ៍ នៃកាយវិការដ៏រស់រវើកនៅក្នុងសាច់រឿងតែម្តង។
ក្នុងនោះ មានដូចជា លោក Mario Maurer (សម្តែងជាតួអង្គ ពេទ្យ ថង) , កញ្ញា Kimberly Anne Woltemas ( សម្តែងជាតួអង្គ និស្សិតពេទ្យ បួរ) , លោក Masu Junyangdikul (សម្តែងជាតួអង្គ ថងថែ ) , Pat Napapa Thantrakul ( សម្តែងជាតួអង្គ និស្សិតពេទ្យ ផាត) , Chai Chatayodom Hiranyatithi ( សម្តែងជាតួអង្គ ថងខាំ) , Kik Mayurin Pongpudpunth( សម្តែងជាតួអង្គ ភីគុល) និងមានវត្តមានតារាសម្តែងថៃល្បីៗជាច្រើនដួងទៀត៕
ដោយ៖ សិរីរដ្ឋ