© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ដើម្បីគ្រួសារ ប្អូនៗ សាយសុខចិត្តនៅទ្រាំរងសម្ពាធផ្លូវចិត្តពីរ៉ាន់រ៉ង អស់រយៈពេលជាច្រើន ដែលមនុស្សគ្រប់គ្នាមើលមក គិតថា សាយ រស់នៅសោយសុខនៅលើគំនរទ្រព្យសម្បត្តិយ៉ាងច្រើន។
ក្រោយពីឪពុករបស់សាយ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ សាយបានសុំឲ្យឌីន ដែលជាអ្នកទើបតែនឹងស្គាល់គ្នា មើលការខុសត្រូវទៅលើការព្យាយបាន ។ រ៉ាន់រ៉ង បន្ទាប់ពីបានដឹងថា មានមនុស្សប្រុស ឌីន ចូលមកចាត់ចែងនៅក្នុងគ្រួសាររបស់សាយបែបនេះ នាងមានអារម្មណ៍ខឹងយ៉ាងខ្លាំង ហើយបានធ្វើរឿងមួយដែលធ្វើឲ្យសាយកាន់តែពិបាកជាងមុនទៅទៀត។
ដើម្បីគ្រប់គ្រង សាយ និងគ្រួសារនាងបាន រ៉ាន់រ៉ង សម្រេចចិត្តយកប្អូនៗមករស់នៅក្នុងផ្ទះជាមួយគ្នា ហើយរឿងនេះ បានធ្វើឲ្យឪពុកសាយ ហាក់មិនពេញចិត្ត ព្រោះវាជាការបំបិទសិទ្ធសេរីភាពបុគ្គល។
សាយលើកនេះ សម្រេចចិត្តសុំឲ្យឌីនជួយ ដោយធ្វើយ៉ាងណា រត់គេចឲ្យបានសម្រេច ទៅឲ្យបានឆ្ងាយពីកណ្តាប់ដៃរបស់ រ៉ាន់រ៉ង។ រ៉ាន់រ៉ង មានមនុស្សជាច្រើនធ្វើការឲ្យនាង វាជារឿងមួយដែលពិបាកខ្លាំងបំផុត បើសិនជាសាយចង់រត់គេចនោះ។ ឌីន បានចោលជើងឲ្យ រ៉ាន់រ៉ងទៅមើលការងារនៅការដ្ឋានសាងសងអាគារដែលខ្លួនបានជួល ហើយទុកពេលអោយសាយ រំដោះខ្លួនចេញពីមន្ទីរពេទ្យ។
តើផែនការដែលបានរៀបចំលើកនេះ បានសម្រេចទេ ហើយសាយ ពិតជាគិតច្បាស់ នឹងទុកឲ្យឪពុក និងប្អូនៗនៅជាមួយនឹងរ៉ាន់រ៉ង ឬយ៉ាងណា?
ចុះឌីន ពិតជាមានសមត្ថភាព ក្នុងការនាំខ្លួនសាយចេញឲ្យផុតពីរណ្តៅជីវិតមួយនេះបានដែរទេ? ចង់ដឹងសាច់រឿងច្បាស់ សូមរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង «វាសនាផ្កាក្រដាស» មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃ ចន្ទដល់ព្រហស្បតិ៍ វេលាម៉ោង ១១ ព្រឹក ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ