© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
កម្មវិធីល្បីឈ្មោះ The Wall Song Cambodia បានបិទបញ្ចប់រដូវកាលទី១របស់ខ្លួនហើយកាលពីចុងសប្ដាហ៍មុននេះ។ តែយ៉ាងណាយើងសូមណែនាំទស្សនិជនមកទស្សនាពីសកម្មភាពឈុតឆាកពិសេសរបស់់សិល្បករ សិល្បការិនីល្បីៗរបស់យើង ដែលមានទាំងសកម្មភាពសើចសប្បាយរីករាយ ទឹកភ្នែក អមនឹងសាច់រឿងប្លែកៗជាច្រើនទៀត ដែលទស្សនីភាពទាំងនេះត្រូវបានអ្នកផលិតកម្មវិធីរៀបចំជាពិសេសសម្រាប់ផ្សាយជូនទស្សនានៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ចុងសប្ដាហ៍នេះ។
ក្រុមតារាដែលបានផ្តល់កិត្តិយសនារដូវកាលទី១សុទ្ធតែមានការភ្ញាក់ផ្អើល និងកោតសរសើរចំពោះភាពប៉ិនប្រសប់ប្រកបដោយភាពច្នៃប្រឌិតក្នុងការផលិតកម្មវិធី The Wall Song Cambodia។ មិនត្រឹមតែសិក្បករ សិល្បការិនីប៉ុណ្ណោះទេ ទស្សនិកជនដែលចាអ្នកទស្សនានៅលើកញ្ចក់ទូរទស្សន៍ PNN និងនៅលើបណ្ដាញសង្គមនានាក៏បានកោតសរសើរ និងគាំទ្រកម្មវិធីនេះខ្លាំងផងដែរ។
សកម្មភាពឈុតឆាកពិសេសដែលនឹងលេចវត្តមាននាចុងសប្ដាហ៍នេះនឹងមានបង្ហាញពីតារាល្បីៗជូរមុខក្នុងប្រទេសកម្ពុជាដូចជា ខេមរៈ សិរីមន្ត មាស សុខសោភា ម៉េង កែវពេជ្ជតា ចឺម គង់ ចន្ទស្រីមុំ ធីតា ប៉ែន ចំរ៉ុង លោក ណយ វ៉ាន់ណេត រ៉ូលីន រ៉ាប៊ី ធឿន ធារ៉ា ព្រំ សំណាង ស្រីលិ ស្រីអ៊ិត និងតារាល្បីៗជាច្រើនទៀត។
សម្រាប់សប្ដាហ៍នៃការបង្ហាញឈុតឆាកពិសេសរបស់កម្មវិធី The Wall Song Cambodia រដូវកាលឆ្នាំ២០២៣នេះ ទស្សនិកជនឹងកាន់តែប្លែកជក់ចិត្តថែមទៀត ឬអាចនឹងនឹកស្មានមិនដល់ដែលឈុតឆាកពិសេសខ្លះទស្សនិកជនអាចនឹងចាប់អារម្មណ៍ជាថ្មីទៀតក៏ថាបាន។
ដូច្នេះកុំភ្លេចរង់ចាំទស្សនាឈុតឆាកពិសេសៗនៅថ្ងៃសៅរ៍ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៨ដល់ម៉ោង ៩យប់លើកញ្ចក់ ទូរទស្សន៍ PNN។ សូមបញ្ជាក់ថាកម្មវិធី The Wall Song Cambodia រដូវកាលទី២ នឹងត្រឡប់មកវិញនៅដើមឆ្នាំ២០២៤ខាងមុខ ជាមួយនឹងផ្ទាំងទស្សនីយភាពកាន់តែប្លែក និងចាប់អារម្មណ៍ថែមពីតារាល្បីៗក្នុងប្រទេស កម្ពុជា៕
ទស្សនាវីដេអូខ្ឡីសូមចុច៖
ដោយ៖ អ៊ីង សូឡា