© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
វត្តមានម្ចាស់បទ Noob លោក1NE ដែលកំពុងផ្ទុះកាគ្រាំទ្រខ្លាំងពីទស្សនិកជន នឹងប្រាប់ពីចំណុចសំខាន់ដែលធ្វើអោយបទរ៉េបរបស់លោកចាក់ចំបេះដូងអ្នកស្តាប់ក៍ដូចជាទស្សនិកជន នៅក្នុងកម្មវិធី «អ្នកជិតខាង» សប្តាហ៍នេះ។
នៅសប្តាហ៍នេះ តារាចម្រៀងរ៉េបលោក 1NE ដែលជាម្ចាស់បទNoob កំពុងតែធ្វើអោយហ្វេនៗនឹងទស្សនិកជនដែលបានស្តាប់បទរ៉េបរបស់លោកចង់ដឹងពីការតាក់តែងនិពន្ធទំនុកច្រៀង និងទំនុកភ្លេង ថាតើលោកធ្វើយ៉ាងណាទើបធ្វើអោយបទរបស់លោកមានសន្ទុះការគាំទ្រខ្លាំងយ៉ាងនេះ។ គ្រប់ចម្ងល់ទាំងអស់នឹងត្រូវបានបកស្រាយនៅលើវេទិការ «អ្នកជិតខាង»។
លោក1NE បានរៀបរាប់នៅក្នុងកម្មវិធីអ្នកជិតខាងថា លោកធ្លាប់បានបរាជ័យជាច្រើនលើកក្នុងការនិពន្ធបទចម្រៀង ធ្វើអោយលោកស្ទើរតែបោះបង់អាជីពនេះចោលទៅហើយ។ លោកក៍បានបន្តទៀតថា ទោះបីជាត្រូវឪពុកម្តាយអោយបោះបង់អាជីពនេះយ៉ាងណាក្តី ប៉ុន្តែលោកនៅតែជំនះដើម្បីទទួលជោគជ័យទាល់តែបាន។
ដោយឡែកលោកក៏បានបញ្ជាក់ថា បទចម្រៀងដែលកំពុងតែផ្ទុះការគាំទ្រខ្លាំងនេះ មានចំណងជើងថា Noob ដែលលោកយកចិត្តទុកដាក់ក្នុងការសរសេរជាខ្លាំង នឹងគិតពីចំណុចល្អៗមានបង្កប់នូវអត្ថន័យជាច្រើនក្នុងបទចម្រៀងមួយនេះ។
អ្វីដែលកាន់តែពិសេសនោះ លោកនិយាយថាឃ្លាបទចម្រៀងដែលឆក់យកបេះដូងអ្នកស្តាប់នោះគឺ
«គ្នាខ្ញុំតិចតែតាន់ ខ្ញុំតាន់ដូចដុំឥដ្ឋ»។ លោកក៏បានប្រាប់ពីអត្ថន័យរបស់ឃ្លាចម្រៀងនេះថាទោះបីជាមានគ្នាតិចក្តី តែអោយមានស្មារតីសាមគ្តីគ្នា នោះនឹងមានការរឹងមាំដូចជាឥដ្ឋតាន់ ដែលគេរៀបធ្វើជាផ្ទះ ទោះត្រូវភ្លៀងខ្យល់ ក៏មិនរលំ។
យ៉ាងណាមិញ បើសិនជាចង់ជ្រាបកាន់តែច្បាស់ពីបទចម្រៀងរបស់លោក1NE សូមកុំភ្លេចរងចាំតាមដានទស្សនាពីកម្មវិធី «អ្នកជិតខាង» នៅថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង៩យប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ