© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
តន្ត្រី V-Active Fun Fest នៅសប្តាហ៍នេះ នឹងកាន់តែសប្បាយរីករាយ កាន់តែប្លែក និងកាន់តែរំភើប ជាមួយវត្តមានរបស់តារាចម្រៀងល្បីៗបីដួងជួបគ្នាលើឆាកតន្ត្រីតែមួយ នាំយកបទចម្រៀង និងទស្សនីយភាពថ្មី ប្លែក មកចែកជូនទស្សនិកជនបានទស្សនា។
វត្តមានរបស់តារាចម្រៀងនៅសប្តាហ៍នេះរួមមាន តារាចម្រៀងបុរសដែលគ្រប់គ្នាតែងតែលាន់មាត់សរសើរមិនដាច់ពីមាត់ពីទឹកដមសម្លេងស្តាប់ហើយចង់ស្តាប់ទៀតនោះគឺ លោក ឆន សុវណ្ណារាជ ចំណែកឯតារាចម្រៀងពីរដួងទៀត ជឿជាក់ថាទស្សនិកជនក៏នឹងពេញចិត្តពីសម្លេងរបស់ពូកគេដូចគ្នា នោះគឺ រ៉ូលីន និងកញ្ញា ឈីន រតនៈ។ អ្នកទាំងពីរសុទ្ធសឹងតែជាតារាចម្រៀងដែលអាចច្រៀងត្រាប់តាមតារាចម្រៀងជើងចាស់ លាយឡំនឹងភាពក្រម៉ិចក្រម៉ើម ញុំាងបរិយាកាសអោយកាន់តែទទួលបាននូវភាពរីករាយ។
ក្រៅពីបានទស្សនាជាមួយការបកស្រាយបទចម្រៀងពីសំណាក់តារាចម្រៀងទាំងបីដួងខាងលើហើយ ទស្សនិកជននឹងបានទស្សនាជាមួយផ្ទាំងទស្សនីយភាពខ្មែរ ដែលជាចំណីចក្ខុដ៏ទាក់ទាញក្នុងកម្មវិធីតន្ត្រី V-Active Fun Fest ។
កុំភ្លេចរង់ចាំតាមដានទស្សនាការផ្សាយផ្ទាល់ កម្មវិធីតន្ត្រី V-Active Fun Fest ផ្សាយផ្ទាល់នៅថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៦ល្ងាចតទៅ នៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន នឹងនៅលើហ្វេសប៊ុកផ្លូវការរបស់ V-Active។
វី-អាកទីវ ជីវិតកាន់តែរីករាយ កាន់តែរស់រវើក !
#VActiveFunFest
#ភេសជ្ជៈកីឡាវីអាកទីវ
#VActiveSportsDrink
#ភេសជ្ជៈវីអាកទីវក្រហម
#VActiveStrawberryRed
#ភេសជ្ជៈវីអាកទីវបៃតង
#VActiveGreen
#ជីវិតកាន់តែរីករាយកាន់តែរស់រវើក
#MoreActiveMoreJoy
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត