© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
ទេវតាអីងហ្វា និងឆុងជឺ បានឆ្លងកាត់ឧបសគ្គ ស្លាប់រស់ជាមួយគ្នា ក្នុងការធ្វើដំណើរទៅ ផ្លូវបាតសមុទ្រ។ មេបក្សសាសនា ដែលមិនអាចមានសមត្ថភាពទៅដល់ទីនោះបាន ត្រូវបានអីងហ្វា ប្រើយុទ្ធសិល្បិ៍បញ្ជូនមកវិញ ទាំងដែលអីងហ្វា ក៏មិនអាចនឹងទប់ទល់ ចំហាយកង្វក់របស់ផែនដីដែលជ្រាបចូលទៅក្នុងបាតសមុទ្របានដែរ។
ឆុងជឺ ដើម្បីការដឹងគុណដែលលោកគ្រូខំការពារនាង និងបង្រៀននាងឲ្យចេះពីយុទ្ធសិល្បិ៍នោះ នាងក៏សម្រេចចិត្ត ចុះទៅផ្លូវបាតសមុទ្រ ជួយដល់លោកគ្រូរបស់នាង។ ឆុងជឺ និងទេវតាអីងហ្វា បានសាងនូវអនុស្សាវរីយ៍ជាមួយគ្នា នៅបាតសមុទ្រ ដោយនាងបាន យកជីវិតទៅជួយសង្គ្រោះ និងកម្ចាត់ វិញ្ញាណបិសាចចោលអោយអស់។ លើសពីនេះទៀត ឆុងជឺ និងលោកគ្រូ បានបញ្ចប់ ជម្លោះ រវាង ស្តេចនាគ និងបិសាច ដើម្បីកុំឲ្យប៉ះពាល់ នាំផលទុក្ខទោស ទៅដល់ឋានមនុស្សលោកដូចកាលពីលើកមុនទៀត ។
គុណសម្បត្តិមួយនេះ គឺមិនអាចកាត់ថ្លៃបាន ដែលគ្រប់គ្នា ពិបាកនឹងធ្វើបាបណាស់ ប៉ុន្តែសម្រាប់ ឆុងជឺ និងទេវតាអីងហ្វា បែរជាត្រូវសំណាក់ណានហ័រ គឺ មេបក្សសាសនា ចោទប្រកាន់នាងថាជា បិសាច ស្លាប់ហើយរស់វិញ នាំវិញ្ញាណអាក្រក់មកកាន់សំណាក់ទេវតា។ ដោយឡែក ទេវតាអីងហ្វា ក៏ត្រូវបានមេបក្សសាសនា ដាក់កំហុស ក្នុងការហួងហែង ការពារ បិសាចផងដែរ ដែលការពិតនោះ ឆុងជឺ គឺជាមនុស្សមានទឹកចិត្ត និងមានគុណធម៌។
ចង់ដឹងថា តើដំណើរសាច់រឿង នៃជីវិតគ្រូ និងសិស្ស ពីរនាក់នេះ នឹងទៅជាយ៉ាងណា? សូមរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង« និស្ស័យស្នេហ៍ឆុងជឺ» មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃ ចន្ទ ដល់ព្រហស្បតិ៍ វេលាម៉ោង ១២ ថ្ងៃត្រង់៕
ដោយ៖ សិរីរដ្ឋ