© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
លី និងគីដា គឺជាបងប្អូននឹងគ្នា ដែលធំឡើងដោយការតស៊ូ ក្រោយពីម្តាយឪពុករបស់ពួកគេបានស្លាប់បាត់បង់ជីវិត ដោយបន្សល់នូវជីវិតជាកូនកំព្រាមកដល់សព្វថ្ងៃ។ លី ក្នុងនាមជាបងស្រី ត្រូវមើលថែ រ៉ាប់រងលើជីវិតរបស់គីដា ជាប្អូនប្រុស តាំងពីតូច រហូតមានក្រុមហ៊ុន ធំៗនៅក្នុងដៃ ក្លាយជាអ្នកមានទ្រព្យនឹងគេ។
ឆារ៉ាវី ដែលជានារីដែលគីដាស្រឡាញ់ ហើយក៏ជាប្អូនថ្លៃរបស់លី ដែលអ្នកទាំងពីរ ហាក់ដូចជាមិនចុះសម្រុងនឹងគ្នានោះទេ។ ឆាវ៉ាវី ដឹងថា លី ជាបងថ្លៃ មិនពេញចិត្តខ្លួន មិនចង់ឲ្យខ្លួនអូសទាញយកក្តីស្រឡាញ់ពីគីដា ច្រើននោះ ក៏តាំងបង្កើតល្បិចមាយាស្រី ឲ្យគីដាជាប្តីមើលឃើញថា នាងត្រូវបាន លីធ្វើបាប និងគំរាមកំហែង ។
ឆារ៉ាវី បានធ្វើជា ថតសកម្មភាព ដែលលី ធ្វើមិនល្អ និងនិយាយពាក្យមិនសមរម្យមកលើនាង តាមរយៈកាម៉ារ៉ានៅក្នុងឡានរបស់នាង។ រ៉ាវី បានអោយគីដា ទៅឆែកកាម៉ារ៉ា ក្នុងគោលបំណងចង់ឲ្យប្តីបានឃើញពីសកម្មភាពនាង និងបងថ្លៃ។
គីដា មានអារម្មណ៍ខឹងនឹងលីយ៉ាងខ្លាំង ក្រោយពីបានឃើញវីដេអូក្នុងកាម៉ារ៉ាសុវត្ថិភាព ដែលពេលនោះ ឆារ៉ាវី ដើរតួធ្វើជាស្លូត មិនតបតនឹងការធ្វើបាបរបស់ លីជាបងថ្លៃ។
ឆាវ៉ាវី ញញឹមពេញចិត្ត នឹងអ្វីដែលខ្លួនបានធ្វើ ដោយយកឈ្នះទៅលើ លី ប៉ុន្តែនៅពីក្រោយ នៃភាពទន់ភ្លន់មួយនេះ គឺនៅមានរឿងមួយដែលឆារ៉ាវី បានលាក់បាំងពីគីដា ហើយរឿងនោះ ក៏នឹងធ្វើឲ្យទំនាក់ទំនងជាប្តីប្រពន្ធរបស់នាង អាចនឹងប្រេះឆាផងដែរ បើសិនបែកធ្លាយទៅដល់អ្នកទីបី ។
តើរឿងសម្ងាត់នោះជាអ្វី? តើ សង្គ្រាម បងថ្លៃ ប្អូនថ្លៃ នឹងទៅជាយ៉ាងណា? សូមរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង «វាសនាផ្កាក្រដាស »មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃ ចន្ទ ដល់ព្រហស្បតិ៍ វេលាម៉ោង ១១ ព្រឹកតទៅ៕
ដោយ៖ សិរីរដ្ឋ