© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ដើម្បីតែលាក់បាំងរឿងស្នេហាលួចលាក់របស់ខ្លួន ហ្វីឌែល បានរៀបចំឆាកល្ខោនមួយ អោយកុលាបមានប្តីក្លែងក្លាយ លុបចោលនូវពាក្យចរចាមរ៉ាម ពីអ្នកស្គាល់គ្នា និងជាពិសេសគ្រួសាររបស់ហ្វីឌែល ។ យ៉ាងណាក៏ដោយ ក្រដាស់ពិតជាមិនអាចខ្ចប់ភ្លើងបានទេ រឿងសម្ងាត់ប៉ុនណា ក៏គង់នៅបែកធ្លាយនៅថ្ងៃណាមួយជាក់ជាមិនខាន គ្រាន់តែយូរ និងឆាប់តែប៉ុណ្ណោះ។
ឆោមយ៉ង់ ធ្លាប់មានដានស្រមោលរឿងប្តីជួលឲ្យមនុស្សប្រុសទៅធ្វើជាប្តីក្លែងក្លាយរបស់ស្រីកំណាន់ ក៏មិនអស់ចិត្ត នៅមិនសុខ និងចង់ឲ្យប្រពន្ធរបស់ហ្វីឌែល ដែលជាមិត្តសម្លាញ់របស់ខ្លួន ត្រូវតែចាត់ការ និងសើបឲ្យច្បាស់ពីឆាកល្ខោនបំភ័ន្តភ្នែកមួយនេះ។
ចំណែកឯ កុលាប និងសាន់ ដែលជាប្តីប្រពន្ធក្លែងក្លាយ នៅបន្តធ្វើទៅតាមផែនការ ដែល ហ្វីឌែលបានដាក់អោយ ដោយធ្វើយ៉ាងណា សម្តែងអោយដូចជាការពិត ដូចជា ត្រូវបណ្តើរគ្នាទៅផ្សារ ទៅដើរលេង ឬទៅលេងផ្ទះគ្រួសាររបស់សាន់។
ប្រពន្ធរបស់ហ្វីឌែល នៅតែមិនស្រឡះក្នុងចិត្ត បើទោះបីជាឃើញ កុលាប និងសាន់ ក្លាយជាប្តីប្រពន្ធ រៀបការនឹងគ្នាយ៉ាងនេះក៏ដោយ ក៏ព្រោះតែ មើលទៅ ហាក់ដូចជា មានអ្វីនៅលាក់បាំងនៅពីក្រោយខ្នងទៀត។
ចង់ដឹងទេថា តើដំណើរសាច់រឿង ស្នេហា Cover នេះ នឹងបន្តជាមួយនឹងឈុតឆាកល្អមើលយ៉ាងណាទៀតនោះ? សូមរង់ចាំទស្សនាភាគបន្តនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃចន្ទ ដល់ព្រហស្បតិ៍ វេលាម៉ោង ០៧ យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ