© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
នៅសប្តាហ៍នេះហាក់ប្លែកបន្តិចហើយពីកម្មវីធីតន្ត្រី V-Active Fun Fest ដោយសារតែមានវត្តមានទាំងតារាចម្រៀង តារារ៉េប ក្រុមរាំពិសេស រួមនិងវត្តមានតារាសម្តែងដ៏ល្បីឈ្មោះមួយរូបគឺ លោក ព្រីន។ ទស្សនិកជនភាគច្រើនធ្លាប់តែបានឃើញលោក ព្រីន សម្តែងក្នុងខ្សែភាពយន្តជាច្រើន ហើយរឿងនីមួយៗដែលោកសម្តែងសុទ្ធតែជារឿងបែបយុវវ័យ មានទាំងកំប្លែង កម្សត់ និងស្នេហា ជាដើម។ ប៉ុន្តែនៅសប្តាហ៍នេះលោកនឹងជ្រើសរើសយកបទចម្រៀងពីរោះៗជាច្រើនបទមកបង្ហើរលើឆាកតន្ត្រីរបស់ ស្ថានីយទូរទ្សនស៍ភីអិនអិន ដោយចាប់ដៃគូជាមួយ លោក ប៊េលលី! អ្នកគាំទ្រលោកក្នុងខ្សែភាពយន្ត កុំភ្លេចរង់ចាំតាមដានទស្សនាការបកស្រាយបទចម្រៀងរបស់លោក លើឆាកតន្ត្រី V-Active Fun Fest នាសប្តាហ៍នេះ។
មិនត្រឹមតែបានទស្សនាការបកស្រាយបទចម្រៀងពីកម្លោះសង្ហារ លោក ព្រីន ប៉ុណ្ណោះទេ នៅសប្តាហ៍នេះវត្តមានស្រីស្អាត ក្រុម OMG ក៏នឹងឡើងមកបង្អួតរាងជាមួយក្បាច់រាំយ៉ាងរស់រវើកនៅលើឆាកតន្ត្រីទំនើបមួយនេះផងដែរ។ ដោយឡែកក៏នៅមានតារាចម្រៀងស្រីមួយរូបដែលតែងតែធ្វើអោយទស្សនិកជនទប់ដខ្លួនមិនជាប់នៅពេលស្តាប់បទចម្រៀងរបស់នាងម្តងៗនោះគឺ កញ្ញា តី ។ កញ្ញា តី តែងតែធ្វើអោយទស្សនិកជនសប្បាយរីករាយតាមរយៈការបកស្រាយបទចម្រៀងបែបរ៉េប អមដោយក្បាច់រាំប្លែកៗទាក់បេះដូងទស្សនិកជនទស្សនាហើយចង់ទស្សនាទៀត។ ចំណែកឯ តារាចម្រៀងរ៉េបខាងបុរសវិញនោះ ទស្សនិកជននឹងបានជួបជាមួយលោក វីទូ។ លោក វីទូនឹងលើកយកបទចម្រៀងរ៉េបល្បីៗរបស់លោកមកកន្ត្រាក់អារម្មណ៍ទស្សនិកជននឹងអ្នកគាំទ្រនាល្ងាចថ្ងៃសុក្រនេះ អោយទទួលបានតែភាពរីករាយ និងស្នាមញញឹម។
ចង់ទទួលបានភាពរីករាយពីសំណាក់តារាចម្រៀង និងតារាសម្តែងខាងលើនេះ កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធីតន្ត្រី V-Active Fun Fest ផ្សាយផ្ទាល់ នៅថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៦ល្ងាចតទៅ នៅលើកកញ្ចក់ទូរទស្សន៍ភីអិនអិន និងនៅលើហ្វេសប៊ុកផ្លូវការរបស់ V-Active ។
វី-អាកទីវ ជីវិតកាន់តែរីករាយ កាន់តែរស់រវើក !
#VActiveFunFest
#ភេសជ្ជៈកីឡាវីអាកទីវ
#VActiveSportsDrink
#ភេសជ្ជៈវីអាកទីវក្រហម
#VActiveStrawberryRed
#ភេសជ្ជៈវីអាកទីវបៃតង
#VActiveGreen
#ជីវិតកាន់តែរីករាយកាន់តែរស់រវើក
#MoreActiveMoreJoy
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត