© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ជួបគ្នាសារជាថ្មី នៅក្នុងកម្មវិធី I Dare You To Sing! សប្តាហ៍នេះ ទស្សនិកជននឹងបានទស្សនា ពីសកម្មភាពប្លែកៗ សប្បាយៗ ពីសំណាកតារាកិត្តិយសពិសេស នឹងតារាកិត្តិយសបេក្ខជន បេក្ខនារីចំនួនបីដួង នឹងប្រកួតប្រជែងដណ្តើមយកជ័យជំនះ ដើម្បីបន្តទៅលេងវគ្គចុងក្រោយជាមួយនឹងតារាកិត្តិយសពិសេស។ ចំពោះវត្តមានតារាកិត្តិយសពិសេសនៅសប្តាហ៍នេះគឺជាតារា ចម្រៀងស្រីនិយមស្ទាយបែបកូរ៉េ កញ្ញា មីណា ព្រមទាំងវត្តមានតារាកិត្តិយសបេក្ខជន នឹងបេក្ខនារីរួមមាន៖ លោក ហេង ម៉េងឃុន , កញ្ញា អាង សុជាតា នឹង អ្នកនាង ផាភួង។
ជាការពិតណាស់ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ទាំងតារាកិត្តិយសពិសេស និងតារាកិត្តិយសបេក្ខជនសុទ្ធតែត្រូវឆ្លងកាត់ ពុះពារនូវរាល់ឧបសគ្គជាមួយវិញ្ញាសារហ្គេម។ បើមើលនឹងភ្នែកគិតថាស្រួល តែពេលបានចូលលេងផ្ទាល់ទើបដឹងថាមិនងាយស្រួលឡើយ។ ទោះបីយ៉ាងណា កម្មវិធីទាំងមូល នៅតែនាំអារម្មណ៍ទស្សនិជន អោយមានភាពសប្បាយរីករាយ ផ្ទុះសំណើចក្អាកក្អាយ ដោយសារភាពកំប្លុកកំប្លែងរបស់តារាកិត្តិយស វត្តមានរបស់គណៈកម្មាការទាំងបីរូប រួមនឹងតារាកិត្តិយសបេក្ខជនសុទ្ធតែជាអ្នកដែលពូកែវោហាស័ព្ទថែមទៀតផង។
ចំពោះវត្តមានគណះកម្មការទាំងបីរូប ដែលតែងតែ និយាយឌឺដង បញ្ចើចបញ្ញើ ផ្លែផ្កាអោយគ្នាមិនដែលទាក់សំដីនោះមាន នាយ ពាក់មី អ្នកនាង កាតុ និង នាយ សុបិន្ត។ អ្នកទាំងបីរួមជាមួយកូនក្រុមដែលជាតារាកិត្តិយសបេក្ខជន ត្រូវចាប់ដៃគ្នាលេងហ្គេមដើម្បីទទួលបានជ័យលាភី និងធ្វើយ៉ាងណាបានរួចផុតពីការដាក់ពិន័យ។
តើសប្តាហ៍នេះក្រុមណាដែលទទួលបានជ័យលាភីនឹងអាចឈានទៅលេងជាមួយតារាកិត្តិយសពិសេសបាន? តើតារាកិត្តិយសពិសេសអាចធ្វើបានជោគជ័យដែរទេនៅសប្តាហ៍នេះ? សូមរងចាំតាមដានទស្សនាកម្មវិធី (I Dare You To Sing ) នឹងចាក់ផ្សាយនៅថ្ងៃអាទិត្យ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅវេលាម៉ោង ៨យប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
សូមទស្សនាវិដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ