© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
ក្រោយពីបានទិញឡានទំនើបមួយគ្រឿងយកចិត្តសាយហើយ រ៉ាន់រ៉ង ក៏បានបើកចិត្តទូលាយ ឲ្យនាងមានសេរីភាព ប៉ុន្តែនាងក៏បានដឹងច្បាស់ទៅហើយថា សាយ អាចនឹងលួចរត់ចេញពីខ្លួនសារជាថ្មីម្តងទៀត។
សាយ បានឱកាសល្អបើកឡានចេញពីផ្ទះ ដើម្បីណាប់ជួបសង្សាររបស់ខ្លួន ប៉ុន្តែត្រូវរ៉ានរង់ដឹងមុន តាមរយៈGPS ឡានដែលបានភ្ជាប់ទៅក្នុងទូរស័ព្ទដៃរបស់នាង។ សាយ បានណាត់ជួប សង្សារនៅក្នុងក្លឹបរាត្រីមួយកន្លែង ហើយរ៉ាន់រ៉ង ដើម្បីផ្លាស់ប្តូរអារម្មណ៍នាងឲ្យស្អប់ទៅលើមនុស្សប្រុសទាំងអស់ ក៏បានរៀបចំឆាកល្ខោនមួយ ធ្វើទៅលើសាយយ៉ាងចាស់ដៃ។
រ៉ាន់រ៉ង បានខ្ចីដៃមិត្តស្រីក្នុងសាលាដែលរៀនរួមជំនាន់ជាមួយនឹងសាយ ហើយក៏ជាសត្រូវស្នេហានឹងគ្នាផងដែរ។ រ៉ាន់រ៉ង បានប្រើឲ្យសិស្សស្រីម្នាក់នោះ ទៅបង្ករឿងក្នុង ក្លឹប ដោយចោទប្រកាន់សាយ ថាជាមនុស្សស្រីដើរដណ្តើមយករបស់អ្នកដទៃ ហើយធ្វើឲ្យសាយ ឈ្លោះប្រកែកជាមួយនឹងសង្សាររបស់ខ្លួន។
រ៉ាន់រ៉ង ក៏ធ្វើជាតួចិត្តល្អចូលខ្លួនមកជួយការពារសាយមិនឲ្យសិស្សស្រីដែលជាសត្រូវស្នេហានោះ ប្រើអំពើហិង្សាមកលើសាយ ហើយនាងក៏ចង់បញ្ជាក់ពីទំហំចិត្តដែលហ៊ានលះបង់អោយសាយផងដែរ។
តើអាចទេ ដែលសាយផ្លាស់ប្តូរចិត្តមកស្នេហាភេទដូចគ្នាវិញ ក្រោយពីបានឃើញ ឆាកល្ខោនដែលរៀបចំដោយ រ៉ានរ៉ងហើយនោះ?
ចង់ដឹងសាច់រឿងបន្ត សូមរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង« វាសនាផ្កាក្រដាស» មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃចន្ទ ដល់ព្រហស្បតិ៍ វេលាម៉ោង ១១ ព្រឹកតទៅ៕
ដោយ៖ សិរីរដ្ឋ