© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ទំនាក់ទំនងស្នេហាលួចលាក់ បានក្លាយជារឿងមួយដែលកាន់តែធ្វើឲ្យហ្វីឌែល និងកុលាប ហាក់កើតការមិនយល់ចិត្តគ្នាទៅវិញទៅមក។ សាន់ ដែលជាប្តី Cover ហើយក៏ជាមនុស្សដែលហ្វីឌែល បានរៀបចំដើម្បីលាក់បាំងរឿងអាស្រូវស្នេហារបស់ខ្លួន។
ហ្វីឌែល ក្រោយពីបានឃើញ កុលាប និងសាន់ រស់នៅជាមួយគ្នា លើសពីកិច្ចសន្យានោះ គេស្រាប់តែមានអារម្មណ៍ប្រច័ណ្ឌ និងមិនពេញចិត្តចំពោះអ្នកទាំងពីរ។ កុលាប បានអះអាង ថា សាន់ គឺជាមនុស្សប្រុសល្អ ហើយខ្លួនក៏មិនបានទៅពាក់ព័ន្ធ ឬស្និទ្ធស្នាលអ្វីលើសពីមិត្តភក្តិនោះទេ។
ហ្វីឌែល បានបន្តឲ្យ សាន់ និងកុលាប រៀបចំពិធីមង្គលការជាមួយគ្នាកាន់តែលឿន ដើម្បីកុំឲ្យរឿងស្នេហាត្រីកោណមួយនេះ បែកធ្លាយទៅដល់គ្រួសារ ជាពិសេស ប្រពន្ធរបស់ខ្លួន។ ចំណែកឯសាន់វិញ ដំបូង គិតថាអាចធ្វើជា ប្តី Cover តាមលក្ខខណ្ឌ និងកិច្ចសន្យា ជាមួយនឹងហ្វីឌែលបាន ប៉ុន្តែដូចជាពាក្យគេ ថា ស្នេហ៍មិនឈ្នះស្និទ្ធ ដែលយូរៗទៅ អារម្មណ៍ស្នេហា ហាក់ដូចជាកើតមានទៅលើកុលាបបន្តិចម្តងៗ។
តើអាចទេ ដែលស្នេហា Cover មួយនេះ ប្រែក្លាយទៅជាស្នេហាមែនទែននោះ? តើហ្វីឌែល នឹងធ្វើអ្វីបន្ត ប្រសិនបើរឿងនេះ ក្លាយទៅជាការពិត ហើយមិនអាចលាក់បាំងភ្នែកមនុស្សនៅជុំវិញបាន?
ចង់ដឹងសាច់រឿង នឹងទៅជាយ៉ាងណា សូមបន្តរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង «ស្នេហា Cover» មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃចន្ទ ដល់ព្រហស្បតិ៍ វេលាម៉ោង ៧ យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ