© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
កាន់តែប្លែកជាមួយវត្តមានរបស់តារាចម្រៀងទាំង ៩ ដួងប៉ះគ្នាក្នុងកម្មវិធី «Lucky Game» ដើម្បីប្រកួតប្រជែងសំណាងរកអ្នកមានសំណាងចុងក្រោយ ដែលអាចជ្រើសរើសប្រអប់សំណាងចំនួន ២ នៅវគ្គចុងក្រោយនៃកម្មវិធី។ តើតារាចម្រៀងរូបណា មានសំណាងជាងគេក្នុងសប្តាហ៍នេះ?
វត្តមានរបស់តារាកិត្តិយសទាំង ៩ ដួងរួមមានកញ្ញា ឡុង លក្ខិណា, កញ្ញា វ៉ាយ, កញ្ញា នាង គន្ធា, កញ្ញា កែវ សៀងហៃ, កញ្ញា លៀង សីហា, កញ្ញា ម៉ាម៉ា, លោក ម៉ានូ, លោក ឌីឌី និងលោក អមរិទ្ធ។ នៅក្នុងសប្តាហ៍នេះ នេះដែរ តារាកិត្តិយសទាំង ៩ ដួងបានបង្ហាញពីភាពសំណាងរៀងៗខ្លួន បន្ថែមពាក្យសម្តីឌឺដងគ្នាគួរអោយចង់ទស្សនា។
សម្រាប់អ្នកដែលចូលរួមលេង ក្នុងកម្មវិធី «Lucky Game» កុំភ្លេចយកសំណាងមកជាមួយផង! តើតារាកិត្តិយសរូបណានឹងក្លាយជាអ្នកមានលាភសំណាងជាងគេបំផុត ពីកម្មវិធី? ហើយអ្នកណាដែលត្រូវចាកចេញពីកម្មវិធីមុនគេ? សូមរងចាំទស្សនាក្នុងកម្មវិធី «Lucky Game» ដែលនឹងផ្សាយជូនទស្សនាចាប់ពីថ្ងៃ អាទិត្យ ទី ២៤ ខែ កញ្ញា ចាប់ពីវេលាម៉ោង ៦ ល្ងាចតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
ទស្សនាវីឌីអូខាងក្រោម៖
ដោយ៖ សុវណ្ណនី