© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
សប្តាហ៍នេះកាន់តែប្លែកជាវត្តមានរបស់តារាចម្រៀងល្បីឈ្មោះលោក ជ័យ សុវ៉ាត ជាតារាកិត្តិពិសេសនៅក្នុងកម្មវិធី ប៉ះជាមួយតារាសម្តែងបីដួងដែលនឹងមកលេងហ្គេមគួបផ្សំជាមួយការច្រៀង។ តារាកិត្តិយសបីដួង ដែលត្រូវឡើងមកប្រកួតប្រជែងគ្នា ដើម្បីបានឆ្លងទៅកាន់វគ្គច្រៀងជាមួយលោក ជ័យ សុវ៉ាត នោះមានដូចជាកញ្ញា បូនីកា, លោក ប៊ុន លីម៉ា និងលោក ឈិន ជិនឆាយ។
ក្រៅពីវត្តមានរបស់គណៈកម្មការទាំងបីដួងនៅក្នុងសប្តាហ៍នេះមានដូចជា លោក ពាក់មី, ពូណុយ និងលោក សុបិន ដែលតែងតែនាំមកនូវសំណើចដល់អ្នកទស្សនាគ្រប់ពេលនោះ សប្តាហ៍នេះការលេងហ្គេមប្លែកៗខុសពីសប្តាហ៍មុនៗទៀតផង ដែលធ្វើអោយកម្មវិធីទាំងមូលកាន់តែទទួលបានការចាប់អារម្មណ៍ ព្រមទាំងសប្បាយ។
ចង់ដឹងថា សប្តាហ៍នេះ សប្បាយយ៉ាងណានោះ? សូមកុំភ្លេចរងចាំទស្សនានៅក្នុងកម្មវិធី «I Dare You To Sing» ដែលនឹងមានផ្សាយជូនទស្សនានៅថ្ងៃ អាទិត្យ ទី ២៤ ខែ កញ្ញា វេលាម៉ោង ៨ យប់តទៅនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
ទស្សនាវីឌីអូខាងក្រោម៖
ដោយ៖ សុវណ្ណនី