© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
នៅក្នុងសប្តាហ៍នេះ មកសប្បាយជាមួយកូនកាត់បុរសសង្ហាទាំងពីរដួង ជាមួយដៃគូស្រីស្អាត ២ រូបមកប្រកួតគ្នាកម្មវិធី «Freshy Winner» នៅចុងសប្តាហ៍នេះ ដោយទាំងពីរគូមានភាពក្រមិចក្រមើម មានភាពលេងសើចច្រើនជាមួយពិធីករ និងពិធីការិនីទាំងពីរ ធ្វើអោយកម្មវិធីទាំងមូលកាន់តែកក្រើក។
វត្តមានតារាកិត្តិយសលោក ចាស្ទីន និងកញ្ញា ស្រីពេជ្រ ស្ថិតនៅក្នុងក្រុម ទឹកត្រឡាច។ ចំណែកលោក វីលៀម ជាមួយនឹងកញ្ញា វេនជូ ស្ថិតនៅក្នុងក្រុម តែទឹកឃ្មុំ។ ដូចជាសប្តាហ៍មុនៗ ទាំងពីរក្រុមនឹងត្រូវប្រកួតគ្នាជាមួយវិញ្ញាសារចំនួន ៤ ដែលកម្មវិធីរៀបចំដូចជា ហ្គេមទី ១ តោះច្រៀង, ហ្គេមទី ២ តោះផ្លុំទៀន, ហ្គេមទី ៣ IQ វគ្គទាយរូបតារា និងហ្គេមទី ៤ IQ វគ្គ បំពេញឃ្លាចម្រៀង។
ចង់ដឹងថា សប្តាហ៍នេះនឹងសប្បាយប៉ុណ្ណានោះ? ហើយក្រុមមួយណាដែលទទួលបានជ័យជំនះនឹងមានឱកាសឈានទៅលេងនៅវគ្គចុងក្រោយដែលជាវគ្គចាប់ប្រាក់លាន? កុំភ្លេចរង់ចាំទស្សនានៅក្នុងកម្មវិធី «Freshy Winner» ដែលនឹងមានផ្សាយជូនទស្សនានៅក្នុងថ្ងៃ សៅរ៍ ទី ២៣ ខែ កញ្ញា វេលាម៉ោង ៧:០០ យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត ១០០%
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ សុវណ្ណនី