© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
Content Creator វ័យក្មេងបង្កើតមាតិការច្រៀង Rap បែបកំប្លែងៗទៅតាមឈ្មោះរបស់អ្នកគាំទ្រស្នើរសុំនឹងមានវត្តមាននៅក្នុងកម្មវិធី «អ្នកជិតខាង» សប្តាហ៍នេះ ដោយបានលើកយកពីមូលហេតុដែលខ្លួនបានរើសយក Content ច្រៀងបែប Rap មកបង្ហាញនៅលើមាតិការហ្វេសប៊ុកក៏ដូចជា Tik Tok ធ្វើអោយផ្ទុះមានការគាំទ្រ រួមជាមួយការស៊ែរចែករំលែងលេងបន្តពីតារាចម្រៀង និងតារាសម្តែងល្បីឈ្មោះផងដែរ។
ទោះបីជា អ៊ីមី ច្រៀង Rap បែបកំប្លែកក៏ពិតមែន ប៉ុន្តែសមត្ថភាពការច្រៀង Rap របស់ អ៊ីមី ពិតជាមានឃ្លោងឃ្លាពីមួយវគ្គមួយវគ្គជួនគ្នា ព្រមទាំងមានសំលេងពិរោះពិតមែន មិនចាញ់តារាអាជីពនោះទេ។ តើនៅក្នុងសប្តាហ៍នេះ អ៊ីមី នឹងនិយាយពីអ្វីខ្លះ ក្រៅពីការប្រាប់ពីមូលហេតុធ្វើ Content ច្រៀង Rap?
ចង់ដឹងថា អ៊ីមី ម្ចាស់បទ SANY SANY ចង់មានវត្តមានអូនលូកដៃចូលព្រី បានរៀបរាប់អ្វីខ្លះនោះ? សូមរងចាំទស្សនាកិច្ចសម្ភាសន៍ទាំងមូលក្នុងកម្មវីធី «អ្នកជិតខាង» ចាក់ផ្សាយនៅថ្ងៃ សុក្រ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង ៩:០០ យប់ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ សុវណ្ណនី