© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ជីវិតប្តីប្រពន្ធ ប្រសិនបើមានជនទីបីចូលមកហើយនោះ បញ្ហានឹងកើតមានឡើង គ្រាន់តែថាតិចឬច្រើន ហើយបើសិនជាមិនចេះស្តាប់ហេតុផលគ្នាទៅវិញទៅមកទេ នោះជម្លោះពាក្យសម្តីនឹងកើតមានឡើង។ នេះ មិនខុសពីសាច់រឿងជីវិតគូរបស់តួអង្គ នាងប្រហុក និងប៉ូលីសស័ក្កិនោះទេ ស័ក្កិ កាន់តែធ្វើរឿងខុសឆ្គងទៅលើប្រពន្ធរបស់ខ្លួន ទោះមិនមែនជាការវាយដំក៏ដោយ ក៏ហាក់ដូចជាសម្លាប់ទឹកចិត្តប្រពន្ធទាំងរស់។
ម្ហូបបាយដែលប្រហុកខំធ្វើដើម្បីឲ្យស័ក្កិយកទៅហូបពេលប្រចាំការនៅកន្លែងធ្វើការ ប៉ុន្តែបែរជាស័ក្កិខ្លួនឯងប្រមូលបាយម្ហូបអស់ទំាងនោះ ទៅឲ្យលីកា និងអេណា ដែលកំពុងតែស្នាក់អាស្រ័យនៅផ្ទះរបស់តាចេកថែមទៀតផង។
អ្នកណាមិនឈឺ បើដឹងថា ប្តីរបស់ខ្លួនយកម្ហូបដែលខ្លួនខំធ្វើទៅអោយស្រីផ្សេងហូបទៅវិញ ហើយស័ក្កិ បែរជាស្តីបន្ទោសឲ្យប្រហុកជាមនុស្សចិត្តចង្អៀត មិនយល់ពីចិត្តមនុស្សស្រីដូចគ្នា។ ប្រហុក ដែលធ្លាប់តែជាប្រពន្ធឆ្នាស់ឆ្នើម ពេលនេះ នាងបានត្រឹមលួចសម្រក់ទឹកភ្នែកម្នាក់អែង ក្រោយពីប្តីខ្លួនជិះម៉ូតូយួរស្រាក់បាយទៅឲ្យស្រីផ្សេងជាអ្នកហូបទៅវិញ។
បើរឿងមួយនេះ នៅតែបន្ត តើជីវិតគូ ស័ក្កិ និងប្រហុក អាចរស់បានដល់ពេលណា? ហើយប្រហុក អាចទ្រាំនឹងទង្វើដែលស័ក្កិធ្វើរំលោភលើទឹកចិត្តនាងបែបនេះបានឬយ៉ាងណាទៀត?
សូមបន្តរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង« ប្រហុកស្រែស្នេហ៍ខ្ញុំ »មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃចន្ទ ដល់ព្រហស្បតិ៍ វេលាម៉ោង ០៨ យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ