© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
វេហា៍ មានទេពកោសល្យខាងសិល្បៈ សម្តែង និងចម្រៀង ប៉ុន្តែនាងបែរជាត្រូវអ្នកផ្ទះឲ្យបន្តការសិក្សាផ្នែកចិត្តសាស្ត្រទៅវិញ។ ទោះជាយ៉ាងណា វេហា៍នៅតែមិនប្រកែក នៅតែរៀនសូត្រទាំងទទួលបានចំណាត់់ថ្នាក់ល្អ ប៉ុន្តែក្តីស្រមៃចង់ឈរលើវិថីសិល្បៈដ៏ល្បីល្បាញនោះ វានឹងតែជាបំណងប្រាថ្នាដក់ជាប់នៅក្នុងក្រអៅបេះដូងរបស់នាងជារៀងរហូត។
ដោយសារតែចិត្តស្រឡាញ់ វេហា៍ក៏បានសម្រេចចិត្តដាក់ពាក្យចូលថតរឿងក្នុងផលិតកម្មមួយ ដែលជាផលិតកម្មរបស់លោកសម្បូរ។ លោកសម្បូរ ជាបុរសចំណាស់ វ័យកម្លោះ មិនទាន់មានប្រពន្ធ គាត់បានឃើញពីសមត្ថភាពរបស់វេហ៍ ក៏មានចិត្តអាណិត ហើយចង់បាន នាងមកធ្វើតារាសម្តែងនៅក្នុងផលិតកម្មរបស់ខ្លួន ។
អារុណា ដែលជាក្មួយស្រីរបស់សម្បូរ ហាក់ដូចជាមិនពេញចិត្តចំពោះវត្តមានរបស់វេហា៍ ប៉ុន្តែទោះជាយ៉ាងណា សម្បូរត្រូវបានម៉ាកមីងរបស់វេហា៍ ដែលជាមិត្តភក្កិ សុំឲ្យជួយជ្រមជ្រែង បង្រៀនបន្ថែមទៅលើវេហា៍ និងសុំឲ្យទទួលយកនាងធ្វើជាតារាសម្តែងក្នុងផលិតកម្ម។
សម្បូរ ព្រោះតែមានកូនចិត្តលួចសម្គាល់ពីសមត្ថភាពរបស់វេហា៍ផងនោះ ក៏ទទួលយកនាង ហើយសន្យាថានឹងជួយហ្វឹកហាត់អាជីពសម្តែងដល់វេហា៍បន្ថែមទៀត។
តើដំណើរជីវិតរបស់ក្មេងស្រីដូចជាវេហា៍ នឹងទៅជាយ៉ាងណា? តើក្តីស្រមៃក្នុងវិថីសិល្បៈរបស់នាង អាចជួយឲ្យនាងមានជីវិតថ្មីល្អប្រសើរដែរឬទេ? សូមបន្តរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង «ស្នេហា Cover» មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃចន្ទ ដល់ព្រហស្បតិ៍ វេលាម៉ោង ០៧ យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ