© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
រាវ ដែលត្រូវបានទទួលការងារថ្មីមួយទៀត ក្រោយពីខ្លួនបានផ្តាច់ចេញពីវីថីសិល្បៈផ្នែកសម្តែង ហើយមកធ្វើជាអ្នកសរសេរសាច់រឿងវិញ។ ថារ៉ូ និងស៊ូណា ដែលជាតារាវ័យក្មេង ទើបតែនឹងរះ ហើយត្រូវបានផលិតកម្មទូរទស្សន៍ លើកគេជាតារា Top A ទៀតនោះ គេកាន់តែប្រកាន់ខ្លួន មិនចុះសម្របនឹងការស្នើសុំរបស់អ្នកដឹកនាំរឿងទៅវិញ។
ថារ៉ូ ត្រូវបានអ្នកចាត់ការរឿងទូទៅក្នុងផលិតកម្មពេញចិត្ត នឹងសមត្ថភាពរបស់ខ្លួន ហើយការពារខ្លួនគ្រប់ពេល។ រាវ និងក្រុមអ្នកផលិត កាន់តែឈឺក្បាលខ្លាំងឡើង នៅពេលដែល ថារ៉ូ មិនព្រមទៅតាមអ្វីដែលពួកគេសុំ។
ថារ៉ូ ទាមទារឲ្យរាវត្រូវប្រគល់ Script សាច់រឿងរហូតដល់ទៅ ១០ភាគ មុននឹងចូលថត ដើម្បីគេមើលយល់អោយច្បាស់ថា តើសាច់រឿងនោះ មានអត្ថន័យដូចម្តេច។ វាខុសឆ្ងាយទៅនឹងតួពីមុនៗ ដូចជាខេត រាវជាដើម ដែលគ្រាន់តែមើលត្រឹមតែ ១ភាគ ក៏អាចកាត់ន័យយល់បាត់ទៅហើយ។
ទោះយ៉ាងណា រាវ ត្រូវតែបង្ខំចិត្តសរសេរ Script រឿង ឲ្យបាន១០ភាគ ប្រគល់ទៅឲ្យថារ៉ូ និងអ្នកចាត់ការ បើពុំដូចនោះទេ ការថតក៏នឹងមានបញ្ហា មិនអាចបន្តទៅមុខបានទៀតដែរ។ ជាក់ស្តែង រាវ ទើបតែសរសេរ Script បានតែមួយភាគ ដែលខាងផលិតកម្ម គេក៏បង្ខំឲ្យពន្លឿនការងារថតនេះឲ្យបានឆាប់ ស្របពេលដែលថារ៉ូ មកទាមទាររហូតទៅ១០ភាគទៀត ទើបគេអាចចាប់ផ្តើមថតបាន។
តើឧបសគ្គមួយនេះ រាវ នឹងដោះស្រាយបែបណាបន្ត ដើម្បីឲ្យដំណើរការថតចាប់ផ្តើម ហើយឲ្យថារ៉ូទទួលយកត្រឹមតែចំនួនភាគដែលខ្លួនបានសរសេរនោះ? សូមបន្តរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង «ស៊ុបភើស្តា ២០០៧» មានផ្សាយជូនទស្សនាភាគបន្តនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃចន្ទដល់ព្រហស្បតិ៍ វេលាម៉ោង ១១ ព្រឹកតទៅ៕
ដោយ៖ សិរីរដ្ឋ