© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
និរន្តន៍ ដេរ៉ូ និងព្រីន ត្រូវបានគ្រួសារបញ្ជូនមករៀនបន្តនៅបរទេស ដែលទំនាក់ទំនងជាគូដណ្តឹង និងជាមិត្តភក្តិក៏នៅតែបន្តដដែល។ ដេរ៉ូ និងព្រីន គឺជាគូដណ្តឹង ដែលម្តាយឪពុកទាំងសងខាងបានរៀបចំទុកដាក់ឲ្យ ដែលការពិតនៅពីក្រោយរឿងបេះដូងមួយនេះ និរន្តន៍ គឺមានចិត្តលួចស្រឡាញ់ព្រីន តែមិនអាចនិយាយចេញមកបាន។
ជីវិតនៅលើទឹកដីបរទេស អ្នកទាំងបី នៅតែដើរលើវិថីជីវិតសិក្សាជាមួយគ្នា ដោយឡែក និរន្ត៍ បានឆ្លៀតពេលពីរៀនក៏ទៅធ្វើការនៅក្នុងហាងបរទេសមួយកន្លែង។ និរន្តន៍ តែងយកចិត្តទុកដាក់ទៅលើព្រីន ខុសឆ្ងាយពីដេរ៉ូ ដែលគិតតែពីដើរលេង និងមានចរិតជាព្រានារី។ ព្រីន ចាប់ផ្តើមមានអារម្មណ៍ស្រឡាញ់ពេញចិត្តនឹងទង្វើ ចរិតរបស់និរន្ត៍ ប៉ុន្តែភាពជាមិត្តគឺមិនអាចប្រែបានទេ ។
ថ្ងៃមួយ នៅក្នុងសាលា ដេរ៉ូ អាងតែខ្លួនជាគូដណ្តឹងព្រីន ក៏ធ្វើទង្វើមកលើព្រីនទាំងគ្មានកេរខ្មាស់ ចាប់អោបថើបនាង ទាំងដែលពេលនោះ និរន្ត៍ក៏មកដល់ភ្លាម។ និរន្ត៍ បានទៅហាមឃាត់ ដេរ៉ូកុំឲ្យធ្វើបែបនេះទៅលើព្រីន ព្រោះមើលទៅដូចជាមិនទុកកិត្តិយសឲ្យព្រីនជាមនុស្សស្រីទាល់តែសោះ។ ដេរ៉ូ ចាប់ផ្តើមមានកំហឹង ហើយនិយាយទាំងមិនទុកភាពជាបងប្អូនទៀតទេ។ ដេរ៉ូ បានបោះសម្តីឲ្យនិរន្ត៍ ថាគ្មានសិទ្ធមកហួងហែងព្រីននោះទេ។ ខ្លួនគឺជាគូដដណ្តឹង ខ្លួនមានសិទ្ធប៉ះពាល់ទៅព្រីនបាន ប៉ុន្តែនិរន្ត ត្រឹមជាមិត្តភក្តិ គឺមិនត្រូវមកជ្រៀតជ្រែកក្នុងរឿងនេះបានឡើយ។
និរន្ត បានត្រឹមតែឈរមើលទាំងទឹកមុខស្រពោន ដែលត្រូវដេរ៉ូកៀកកនាំព្រីនចាកចេញពីខ្លួន។ និរន្ត បានត្រឹមតែស្រឡាញ់ តែមិនមានសិទ្ធនឹងហួងហែងព្រីនឡើយ។
តើដំណើរសាច់រឿងស្នេហា កម្លោះសង្ហារ និរន្តនឹងទៅជាយ៉ាងណា? តើនិរន្ត នឹងមានសមត្ថភាពយកព្រីនចេញពីដេរ៉ូបានឬយ៉ាងណា? សូមបន្តរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង «ស្នេហា Cover» មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃចន្ទ ដល់ព្រហស្បតិ៍ វេលាម៉ោង ០៧ យប់ តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ