© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
ថ្ងៃមួយ រីងសម្រេចចិត្តវិលចូលសិល្បៈវិញ ប៉ុន្តែមិនមែនជាតារាសម្តែងដូចមុននោះទេ គឺប្រែក្លាយបទពិសោធន៍ដែលខ្លួនមាន មកធ្វើជាអ្នកដឹកនាំរឿង។ ដោយសាតែ ខ្លួនត្រូវបានបាត់មុខពីសិល្បៈជាច្រើនឆ្នាំនោះ រីងក៏បានរៀបចំខ្លួនប្រាណ ជាថ្មីម្តងទៀត ដោយធ្វើការព្យាបាលទៅលើស្បែកមុខដែលមានសភាពចាស់បន្តិច។
ថ្ងៃនោះដែរ រីង បានជួបខេតដោយចៃដន្យនៅគ្លីនិចសម្រស់មួយកន្លែង ដែលពេលនោះ រីង មិនអាចប្រឈមមុខជាមួយនឹងខេតបានទេ។ រីង ពីមុន ធ្លាប់តែមានអំនួតទៅលើរូបសម្រស់របស់ខ្លួន ថាមិនចេះចាស់ ប៉ុន្តែពេលនេះ ភាពចាស់របស់មនុស្សគឺមិនអាចហាមឃាត់នោះទេ។ រីង បានមកទទួលយកសេវាកម្មបន្តឹងស្បែកមុខឲ្យក្មេងជាងវ័យ ប៉ុន្តែត្រូវមកប្រទះឃើញខេតក៏មកក្នុងថ្ងៃនោះដែរ។
ខេត មើលទៅរីងក្នុងក្រសែភ្នែកហាក់ដូចជាធ្លាប់ប្រហែលមុខ ប៉ុន្តែមិនច្បាស់ថាជារីងនោះទេ ក៏ព្រោះតែរីងព្យាយាមគេចមុខពីខេត។ បន្តសាច់រឿងចូលមកដល់វគ្គ ដៃគូមិត្តចាស់ជួបគ្នាម្តងទៀតនេះ គឺតម្រូវឲ្យខេត ត្រូវសម្តែងជាតួឯកជាមួយនឹងរីងម្តងទៀត ប៉ុន្តែរីងនៅពេលនេះ គឺខុសពីមុន គេសុំត្រឹមតែជាអ្នកដឹកនាំរឿងតែប៉ុណ្ណោះ។
ខេត ដាច់ខាតយ៉ាងណា បើសិនខាងផលិតកម្មឲ្យនាងដើរសម្តែងជាតួឯក លុះត្រាតែមានវត្តមានរបស់រីងជាតួឯកដែរ។ ខេត ធ្វើនេះដើម្បីសងសឹកដល់រីងវិញ ប៉ុន្តែការដែលនាងសងសឹកទៅលើរឿងអ្វីនោះ ក៏នៅមិនទាន់បង្ហាញនៅឡើយទេ។ ចង់ដឹងសាច់រឿងបន្តទៀត សូមទស្សនិកជន កុំភ្លេចរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង «ស៊ុបភើស្តា ២០០៧» មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃចន្ទ ដល់ព្រហស្បតិ៍ វេលាម៉ោង ១១ ព្រឹកតទៅ៕
ដោយ៖ សិរីរដ្ឋ