© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
រឿងរ៉ាវ នៃការស្វែងរកទឹកជ្រោះអមតៈនៅភូមិផ្កាប៉េស បានធ្វើឲ្យក្រុងយ៉ាងចូវទាំងមូលមានភាពចលាចល ។ មនុស្សនៅក្នុងក្រុង នាំគ្នាបំពេញមហិច្ឆតារបស់ខ្លួន ហេតុតែជឿពាក្យញ៉ុះញ៉ងឲ្យទៅបំផ្លាញ់ការរស់នៅរបស់អ្នកភូមិផ្កាប៉េស ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។
នៅចុងបញ្ចប់ ដំណឹងនេះក៏បានលេចលឺទៅដល់ព្រះអង្គ ដែលជាស្តេចគ្រប់គ្រងនគរ ហើយបានចេញរាជសារកោះហៅ ព្រះបុត្រា ព្រះនាងច្បង និងគ្រប់គ្នាដែលពាក់ព័ន្ធមកសាកសួរចម្លើយ។
ព្រះបុត្រា ក្លាហាន ចូលគាល់ព្រះអង្គ ហើយបានទូលការពិតគ្រប់យ៉ាងពីភូមិផ្កាប៉េស ឲ្យទ្រង់បានជ្រាប។ ព្រះបុត្រា បានលើកឡើងពីទឹកជ្រោះអមតៈដែលគ្រប់គ្នាចង់បាន យកមកផឹកដើម្បីមានជីវិតជារៀងរហូតនោះ គឺវាមិនមែនជាការពិតឡើយ។ ការពិតដែលធ្វើឲ្យអ្នកភូមិផ្កាប៉េសមានអាយុយូរ រីករាយ រហូតនោះគឺ ការរស់នៅដោយមិនបៀតបបៀនគ្នា ការរស់នៅដោយស្មើភាពគ្នា គ្មានអ្នកណាគិតចង់បានប្រយោជន៍ផ្ទាល់ខ្លួននោះទេ។ ការហូបចុក ក៏មានការផ្តល់ឲ្យគ្នាទៅវិញទៅមកដោយក្តីស្រឡាញ់ ហើយក៏មិនមានការបែងចែកវណ្ណៈអ្វីនោះទេ។
ព្រះអង្គ ក្រោយពីបានស្តាប់ព្រះបុត្រារួចមក ទ្រង់ក៏ត្រិះរិះពិចារណា រកហេតុផលដែលសមគួរ ឃើញថា នៅលើលោកនេះ គ្មានអ្វីដែលធ្វើឲ្យមនុស្សរស់នៅបានជារៀងរហូតទេ គឺមានតែសេចក្តីសុខ កើតចេញពីចិត្តនេះអែង ទើបធ្វើឲ្យយើងឆ្លងផុតពីទុក្ខលំបាកបាន។
ចុងក្រោយ ដោយសារតែការបកស្រាយរបស់ព្រះបុត្រា ធ្វើឲ្យព្រះអង្គបានយល់ច្បាស់នោះ ទ្រង់ក៏ចេញរាជសារប្រកាសផ្តល់ពិធីមង្គលការដ៏ធំឲ្យទៅព្រះបុត្រា និងឈីងឈីង ដោយមានទាំងទ្រព្យសម្បត្តិជាច្រើនទៀតផង។ មិនតែប៉ុណ្ណោះ ព្រះអង្គ ថែមទាំងដាក់បញ្ជារឲ្យបញ្ឈប់ការស្វែងរកទឹកជ្រោះអមតៈនៅភូមិផ្កាប៉េសទៀត ព្រោះនេះវាជាទង្វើមិនគួរ ដែលផ្តល់ផលរំខានដល់ការរស់នៅរបស់អ្នកភូមិនៅទីនោះ។
តើក្នុងសាច់រឿងនៅភាគបញ្ចប់នេះដែរ នឹងមានឈុតឆាកល្អមើលយ៉ាងណានោះ? សូមរង់ចាំទស្សនាភាគបញ្ចប់នៅក្នុងរឿង «ទឹកដីអច្ឆរយៈជំពាក់ស្នេហ៍» មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃចន្ទ ដល់ព្រហស្បតិ៍ វេលាម៉ោង ១២ ថ្ងៃត្រង់៕
ដោយ៖ សិរីរដ្ឋ