© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
កុមារាវ័យឆ្លាត ដែលតែងតែបង្ហាញវីឌីអូបែបកំប្លែងជាមួយគ្រួសារ ព្រមទាំងផលិតវីឌីអូបែបអប់ទាក់ទងជាមួយការរស់នៅជាមួយគ្រួសារ អូនទ័ង ដែលកំពុងទទួលបានប្រជាប្រិយភាពនៅក្នុងបណ្តាយសង្គម បានចូលរួមក្នុងកម្មវិធី «គ្រួសាររីករាយ» នៅក្នុងសប្តាហ៍នេះ។
នៅក្នុងសប្តាហ៍នេះដែរ ឃើញថាវត្តមានរបស់កុមារារពិស តែគួរអោយស្រលាញ់រូបនេះ ធ្វើអោយកម្មវិធីកាន់តែសប្បាយរីករាយតាមរយៈសកម្មភាពក្រមិចក្រមើល ព្រមទាំងសម្តីចាក់ទឹកមិនលិច ដែលធ្វើអោយពិធីករ និងពីធីការិនីទប់សំណើចមិនជាប់។ ដូចជាសប្តាហ៍មុនៗដូចគ្នាដែរ តារាកិត្តិយសត្រូវបំពេញវិញ្ញាសារចំនួនបី ដើម្បីយករង្វាន់ពីកម្មវិធី។ តើសប្តាហ៍នេះ អូនទ័ង ទទួលបានរង្វាន់អ្វីខ្លះ?
ចង់ដឹងថា សប្តាហ៍នេះ មានភាពសប្បាយរីករាយប៉ុណ្ណា ហើយអ្នកម៉ាក់ព្រមទាំងបងស្រី និងអូន ទ័ង អាចសហការណ៍គ្នាបានល្អប៉ុណ្ណា? សូមកុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី «គ្រួសាររីករាយ» ចាក់ផ្សាយនៅថ្ងៃ អាទិត្យ ទី ១៧ ខែ កញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង ១១ ព្រឹកតទៅនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ សុវណ្ណនី