© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
នៅក្នុងសប្តាហ៍នេះ កាន់តែសប្បាយ ដោយសារតែវត្តមានរបស់ដៃគូតារាសម្តែង មានកេរ្តិ៍ឈ្មោះល្បីជាច្រើនឆ្នាំ ប្រកួតប្រជែងរបស់តារាកំប្លែងរួមគ្នាជាមួយតារាសម្តែង ដែលពូកែសម្តី ធ្វើអោយកម្មវិធីទាំងមូលផ្ទុះសំណើច ដោយសារតែអ្នកទាំងបី ថ្វីត្បិតតែជាតារាសម្តែងក៏ពិតមែន ប៉ុន្តែក៏មានវោហារមិនចាញ់តារាកំប្លែងនោះដែរ។
វត្តមានតារាកិត្តិយសនាយ ក្រូច និងអ្នកនាង សារ៉ាយ សក្ខិណា ស្ថិតនៅក្នុងក្រុម ទឹកត្រឡាច។ ចំណែកលោក ជា សុវណ្ណនរាហ៍ ជាមួយនឹងកញ្ញា គៀត សុវណ្ណាឡាង ស្ថិតនៅក្នុងក្រុម តែទឹកឃ្មុំ។ ដូចជាសប្តាហ៍មុនៗ ទាំងពីរក្រុមនឹងត្រូវប្រកួតគ្នាជាមួយវិញ្ញាសារចំនួន ៤ ដែលកម្មវិធីរៀបចំដូចជា ហ្គេមទី ១ មើលធ្លុះបេហដូងអូន, ហ្គេមទី ២ កាយវិការប្រហារបេះដូង, ហ្គេមទី ៣ IQ វគ្គទាយរូបតារា និងហ្គេមទី ៤ បំពេញឃ្លាចម្រៀង។
ចង់ដឹងថា សប្តាហ៍នេះនឹងសប្បាយប៉ុណ្ណានោះ? ហើយក្រុមមួយណាដែលទទួលបានជ័យជំនះនឹងមានឱកាសឈានទៅលេងនៅវគ្គចុងក្រោយដែលជាវគ្គចាប់ប្រាក់លាន? កុំភ្លេចរង់ចាំទស្សនានៅក្នុងកម្មវិធី «Freshy Winner» ដែលនឹងមានផ្សាយជូនទស្សនានៅក្នុងថ្ងៃ សៅរ៍ ទី ១៦ ខែ កញ្ញា វេលាម៉ោង ៧:០០ យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត ១០០%
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ សុវណ្ណនី