© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
កាន់តែល្អមើលហើយ ល្ខោនសម្តែងដែលអ្នកស្រី រីករាយរៀបចំលើកនេះ ដើម្បីឲ្យកូនប្រុសតែម្នាក់គត់របស់ខ្លួន លែងលះនាងប្រហុក ដែលជាកូនប្រសារស្រីស្រុកស្រែ។ នីកា និងអេនី ត្រូវបានអ្នកស្រីប្រើឲ្យមករំខានជីវិតគ្រួសាររបស់នាងប្រហុក និងប៊ុនស័ក្កិ ហើយធ្វើយ៉ាងណាឲ្យនាងប្រហុក ធុញទ្រាន់នឹងស័ក្កិ រហូតលែងលះភាពជាប្តីប្រពន្ធ។
នីកា ទទួលតាមការបញ្ជាររបស់អ្នកស្រីរីករាយ ព្រោះនាងរំពឹងថា នៅពេលដែលនាងធ្វើកិច្ចការនេះបានសម្រេចនោះ នោះអ្នកស្រីនឹងចូលដណ្តឹងនាងឲ្យធ្វើជាប្រពន្ធរបស់នាយស័ក្កិ។ ចំណែកឯ នីកាឯណោះវិញ ប្រឹងព្យាយាមរាយមន្តស្នេហ៍ដាក់ ស័ក្កិ ដើម្បីតែសងសឹកដែលស័ក្កិធ្វើឲ្យឪពុកនាងសម្រេចចិត្តធ្វើអត្តឃាតក្នុងគុក។
នាងប្រហុក និងស័ក្កិ កើតការមិនយល់ចិត្តគ្នាទៅវិញទៅមក ដោយសារតែមានអ្នកទីបីចូលមកជ្រៀតជ្រែក ហើយមិនតែប៉ុណ្ណោះ ស្រីៗអស់ទាំងនោះ ថែមទាំងមិនមានកេរខ្មាស់ជាមនុស្សស្រីថែមទៀត ។ អ្នកស្រីរីករាយ ញញឹមពេញចិត្ត ដែលអេនី ធ្លាក់ចូលទៅក្នុងល្បិចរបស់ខ្លួន ហើយចុងក្រោយ អ្នកស្រីក៏មិនអាចទទួលយកអ្នកណាម្នាក់មកធ្វើជាកូនប្រសារស្រីរបស់ខ្លួនបានដែរ។
តើនឹងមានរឿងអ្វីកើតឡើងបន្តទៀត ប្រសិនបើផែនការរបស់អ្នកស្រីរីករាយមិនបានសម្រេច? ហើយនាងប្រហុក អាចទប់ទល់នឹងល្បិចដ៏ពិសពុលរបស់ម្តាយក្មេកនាងមួយនេះបានទេ?
សូមបន្តរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង «ប្រហុកស្រែស្នេហ៍ខ្ញុំ» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃចន្ទ ដល់ព្រហស្បតិ៍ វេលាម៉ោង ០៨ យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ