© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
ជារឿងប្រជែងមុខជំនួញ និងគំនុំគ្រួសារ ដែលធ្វើឲ្យសីង និងរីង ត្រូវបាត់បងមនុស្សជាទីស្រឡាញ់មកដល់ពេលនេះ។ ទាំងសីង ទាំងរីង ត្រូវបាត់បង់ម្តាយឪពុក និងបងប្អូន ដោយសារតែមនុស្សអាក្រក់ មានបំណងចង់លេបត្របាក់ក្រុមហ៊ុន ហើយធ្វើការសម្លាប់ ដើម្បីផលប្រយោជន៍របស់ខ្លួន។
សីង ដើម្បីការពារកុំឲ្យរីងមានគ្រោះថ្នាក់ ក៏បានយកនាងទៅលាក់ទុកនៅក្នុងផ្ទះមួយកន្លែង ដោយមានការមើលខុសត្រូវពីមនុស្សរបស់ខ្លួនយ៉ាងដិតដល់។ រីង នៅតែមិនព្រមនៅស្ងៀមមួយកន្លែង ព្រោះនាងជាមនុស្សមានចរិតដូចជាមនុស្សប្រុស ដូចជាធ្វើអ្វីឯករាជ្យដោយខ្លួនឯងមិនទន់ជ្រាយ។ នៅយប់មួយ រីង បានលួចចេញទៅក្រៅ ដែលរឿងនេះ បានដឹងទៅដល់នាយសីង ហើយសីងក៏បានស្តីបន្ទោសឲ្យរីងយ៉ាងចាស់ដៃ។
ក្រុមថៅកែ ដែលជាដៃគូរកស៊ីជាមួយនឹងសីង បានសម្លឹងមើលរីងជាមុខសញ្ញា ព្រោះរីងអាចមើលឃើញពីហេតុការណ៍នៅថ្ងៃខាងមុខបាន។ រីង ត្រូវបានគេយល់ថា នាងបានស្លាប់បាត់ទៅហើយ ដោយសារតែលង់ទឹក ប៉ុន្តែតាមការពិត រីងត្រូវបានសីងជួយសង្គ្រោះទាន់ពេលវេលា។
តើដំណើរសាច់រឿងមួយនេះ តួអង្គ រីង នឹងជួបគ្រោះថ្នាក់ឬយ៉ាងណា បើនាងនៅតែចចេស មិនព្រមស្តាប់សម្តីរបស់នាយសីងនោះ? ចង់ដឹងថា សាច់រឿង នឹងទៅជាយ៉ាងណាទៀត រវាងគូស្នេហ៍ មួយគូនេះ? សូមបន្តរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង «អង្គរក្សបេះដូង» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃចន្ទ ដល់ព្រហស្បតិ៍ វេលាម៉ោង ០៩ យប់តទៅ៕
ដោយ៖ សិរីរដ្ឋ