© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
នៅក្នុងពេលថ្មីៗនេះ មានការចែករំលែកជាច្រើន ព្រមទាំងមានការកោតសរសើរទៅលើតារាស្រីវ័យក្មេងមួយរូបដែលបានគ្រងឈុតអប្យរា នៅលើកំពូលភ្នំទឹកកក។ ថ្ងៃនេះដែរ វត្តមានរបស់កញ្ញា Kon Ant ម្ចាស់វីឌីអូដែលកំពុងទាក់ទាញការគាំទ្រ បានបង្ហាញវត្តមាននៅក្នុងកម្មវិធី «អ្នកជិតខាង» ដោយនឹងមករៀបរាប់ពីមូលហេតុគ្រងឈុតអប្សរានៅលើកំពុលភ្នំទឹកកក។
តារាស្រីវ័យក្មេង Kon Ant បានប្រាប់ពីគោលបំណងក្នុងការបង្ហាញឈុតអប្សរានៅលើកំពូលភ្នំទឹកកកថា គឺជាបំណងប្រាថ្នារបស់ខ្លួនជាយូរណាស់មកហើយ ដែលចង់អោយអ្នកនៅក្នុងពិភពលោកបានស្គាល់ពីវប្បធម៌របស់ខ្មែរ ទើបសម្រេចចំណាយលុយផ្ទាល់ខ្លួន ដើម្បីធ្វើរឿងទាំងនេះ អោយបានសម្រេច។ ក្រៅពីការផ្តល់បទសម្ភាស៍ Kon Ant ក៏បានចូលរួមលេងហ្គេមសប្បាយៗពីកម្មវិធីដែលបានរៀបចំផងដែរ ដើម្បីអោយកាន់តែមានភាពរីករាយ។
ចង់ដឹងថា Kon Ant បានរៀបរាប់អ្វីខ្លះនោះ? សូមរងចាំទស្សនាកិច្ចសម្ភាសន៍ទាំងមូលក្នុងកម្មវីធី «អ្នកជិតខាង» ចាក់ផ្សាយនៅថ្ងៃ សុក្រ ទី ១៥ ខែ កញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង ៩:០០ យប់ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
ទស្សនាវីឌីអូខាងក្រោម៖
ដោយ៖ សុវណ្ណនី