© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
ទំនាក់ទំនងស្នេហាត្រីកោណ ដែល ម៉ានូ ជាអ្នករងទទួលកំហុសទាំងអស់ ក្នុងនាមជាមនុស្សស្រីទាក់ទងប្តីរបស់អ្នកដទៃ ធ្វើអោយបាត់បង់ទាំងការងារ និងការរកស៊ីរបរអនឡាញមិនសមប្រកប។ មិនត្រឹមតែប៉ុណ្ណេះ ថែមទាំងត្រូវ វិ ដែលជាប្រពន្ធរបស់ ណារ៉ុង តាមធ្វើបាបទៀតផង។
យ៉ាងណាក្តីទាំងគ្រួសាររបស់ វិ និងគ្រួសាររបស់ ម៉ានូ ក៏បានដឹងហើយពីទំនាក់ទំនងរវាងនាង និង ណារ៉ុង ធ្វើអោយគ្រួសារទាំងសងខាងមិនពេញចិត្តជាខ្លាំង ប៉ុន្តែ ណារ៉ុង នៅតែមិនបោះបង់ការព្យាយាម ក្នុងការបន្តទំនាក់ទំនងស្នេហាជាមួយ ម៉ានូ រហូតធ្វើអោយ វិ ហ៊ានបញ្ជាកូនចៅ អោយចាប់ខ្លួន ម៉ានូ យកទៅឃុំខ្លួនទុកជាការគម្រាម។ ក្រោយដឹងថា ម៉ានូ ត្រូវចាប់ខ្លួន ថារៈ បានព្យាយាមរកនាង និងជួយអោយចេញពីផ្ទះដាច់ស្រយាលនោះ។
ភាគបន្ទាប់យប់នេះ ណារ៉ុង បានស្នើសុំ វិ សុំយក ម៉ានូ ធ្វើជាស្រីកំណាន់ ហើយត្រូវ វិ លួចថតសំលេងនោះទុក ប្រាកដណាស់ថា វិ នឹងយកសំលេង ណារ៉ុង អោយ ម៉ានូ ស្តាប់ជាមិនខាន តើ ម៉ានូ នៅរឹងទទឹងទាក់ទងជាមួយ ណារ៉ុង ទៀតទេ ក្រោយបានស្តាប់ការពិតមួយនេះ? សូមកុំភ្លេចរង់ចាំទស្សនារឿង «រងើកភ្លើងអនឡាញ» ពីថ្ងៃ ចន្ទ ដល់ ថ្ងៃ ព្រហស្បតិ៍ វេលាម៉ោង ០៨ យប់តទៅ នៅលើកញ្ចក់ទូរស្សន៍ ភីអិនអិន៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សុវណ្ណនី