© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
កាន់តែប្លែកជាមួយគូប្រកួតទាំងពីរក្រុមនៅក្នុងសប្តាហ៍នេះ គូស្នេហ៍ យ៉ាយ៉ា និង សេង ត្រូវប៉ះគ្នាក្នុងកម្មវិធី «Freshy Winner» ក្រុម ធុងប៉េត្រូ និងស្រីស្អាត ម៉ាលីណា។ ការលេងពាក្យសម្តីបែបកំប្លែងៗ គួបផ្សំនឹងល្បែងកំសាន្តប្លែកៗ ធានាថាសប្តាហ៍នេះ ទស្សនិកជនប្រាកដជាមិនខកបំណងឡើយ។
វត្តមានតារាកិត្តិយស ធុងប៉េត្រូ និងកញ្ញា ម៉ាលីណា នៅក្នុងសប្តាហ៍នេះស្ថិតនៅក្នុងក្រុម ទឹកប៉ោម។ ចំណែកឯលោក សេង និងកញ្ញា យ៉ាយ៉ា ស្ថិតនៅក្នុងក្រុម ក្រូចច្របាច់។ ដូចជាសប្តាហ៍មុនៗ ទាំងពីរក្រុមនឹងត្រូវប្រកួតគ្នាជាមួយវិញ្ញាសារចំនួន ៤ ដែលកម្មវិធីរៀបចំ។ តើអ្នកទាំងបួននឹងប៉ះលើវិញ្ញាសារអ្វីខ្លះ?
សូមកុំភ្លេចរង់ចាំទស្សនាការផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ក្នុងកម្មវិធី «Freshy Winner» នៅថ្ងៃ សៅរ៍ ទី ២៧ ខែ ឧសភា ឆ្នាំ ២០២៣ ចាប់ពីវេលាម៉ោង ០៧ យប់ តទៅ៕
ទស្សនាវីឌីអូខាងក្រោម៖
ដោយ៖ សុវណ្ណនី