© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
នៅចុងសប្ដាហ៍ថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ «សង្វៀនម៉ាទ្រីដអ្នកប្រយុទ្ធគុនខ្មែរ» របស់ទូរទស្សន៍ ភីអិនអិន បានបន្តរដំណើរដល់សប្ដាហ៍ទី ២០ ហើយ ដោយក្នុងនោះគូប្រកួតដ៏ជក់ចិត្តទាំង ៥ គូនៅតែកំដរអារម្មណ៍ប្រិយមិត្តដូចសព្វមួយដង ដោយមានគូប្រកួតលក្ខណៈមិត្តភាពអន្តរជាតិយ៉ាងជក់ចិត្តចំនួន ២ គូ និងគូមិត្តភាពជាតិ ៣ គូផ្សេងទៀតផងដែ។
សមាសភាពគូប្រកួតចុងសប្ដាហ៍នេះរួមមាន ជើងខ្លាំងគុនខ្មែរមកពីក្លិបសាលវ័ន្តកីឡា អ្នកប្រដាល់ ឡុង បេនលឿន នឹងត្រូវជួបប្រកួតតទល់ជាមួយអ្នកប្រដាល់ថៃ បានឆាសឹក ក្នុងប្រភេទទម្ងន់ ៦៣.៥ គីឡូក្រាម រីឯការប្រកួតលក្ខណៈអន្តរជាតិមួយគូទៀតគឺ ម្ចាស់មេដាលមាសស៊ីហ្គេម រិន ដេវីដ នឹងត្រូស្វាគមន៍អ្នកប្រដាល់មក ប្រទេសថៃ នីវស៊ែនធាន លើប្រភេទទម្ងន់ ៦០ គីឡូក្រាម។
ក្រៅពីគូមិត្តភាពអន្តរជាតិ ២ គូខាងលើ សង្វៀនគុនខ្មែររបស់ ភីអីនអិន ក៏បានផ្ដល់ឱកាសអោយអ្នកស្នងគុនខ្មែរ ៦ រូបផ្សេងទៀត ដើម្បីឡើងល្បងក្បាច់គុនគ្នា ដែលមានដូចជា កីឡាករ សូត្រ សុខឃីម ត្រូវប្រកួតសងសឹកជាមួយ យ៉ន ពិសី ចំណែកឯ ទី រះ ត្រូវជួបជាមួយ នី វណ្ណា និងអ្នកប្រដាល់វ័យក្មេង ភី សុផាន់ ត្រូវប្រកួតជាមួយ ញ៉ាន សុភ័ក្ត្រ។
សូមប្រិយមិត្តចូលរួមធ្វើជាសាក្សីនៃការប្រកួតដ៏កក្រើកអស្ចារ្យនេះ ដែលមានផ្សាយផ្ទាល់រៀងរាល់ថ្ងៃ សៅរ៍ លើកញ្ចក់ទូរទស្សន៍ ភីអិនអិន និងផេកហ្វេសប៊ុក PNN Sports ចាប់ពីវេលាម៉ោង ១១ ថ្ងៃត្រង់តទៅ៕
ទស្សនាវីឌីអូខាងក្រោម៖
ដោយ៖ ឆុន សុខណាង