© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ដោយសារមហិច្ឆតា និងចង់បានល្អជាងមនុស្សជុំវិញខ្លួន ធ្វើអោយ ឃីតធី ធ្វើទង្វើមិនល្អជាច្រើន ជាពិសេសនោះ ហ៊ានបញ្ជាអោយប្អូនប្រុសសម្លាប់មនុស្ស ដោយមិនខ្លាចច្បាប់។ បន្ទាប់ពីសម្លាប់ ម៉ូនីកា ដែលជាអ្នកនៅក្នុងរង្វង់សិល្បៈដូចគ្នាហើយ ព្រោះតែ ម៉ូនីកា បើកបង្ហាញពីអំពើអាក្រក់ដែលនាងបានសាងនោះ ឃីតធី បានរៀបចំគម្រោងជាមួយនាយ សាន់ ដើម្បីសម្លាប់ ចាស្មីន។
ដូចពាក្យចាស់លោកពោលថា «អំពើអាក្រក់ មិនឈ្នះអំពើល្អ» ទោះបីជាគម្រោងការសម្លាប់ ចាស្មីន ដោយបានបោកប្រាស់អោយ ចាស្មីន បានទៅដល់ទីតាំងដែលបានដាក់គោលដៅរួចទៅហើយក្តី ទន្ទឹមនឹងនេះ ប៉ូលីស ក៏បានទៅដល់កន្លែងកើតហេតុនោះដែរ ដោយសារតែនាយ សាន់ ត្រូវបានប៉ូលីសតាមដាន ព្រោះជាប់សង្ស័យករណីសម្លាប់ ម៉ូនីកា។
ចង់ដឹងថា ភាគបញ្ចប់យប់នេះ ជីវិតរបស់ ឃីតធី, ថាវ៉ាត់ និង ចាស្មីន ទៅជាបែបណានោះ សូមកុំភ្លេចរងចាំទស្សនាក្នុងភាពយន្តភាគខ្មែររឿង «សង្គ្រាមមហិច្ឆតា» មានផ្សាយជូនទស្សនានៅថ្ងៃ ព្រហស្បតិ៍ ទី ២៥ ខែ ឧសភា វេលាម៉ោង ៧ យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
ទស្សនាវីឌីអូខាងក្រោម៖
ដោយ៖ សុវណ្ណនី