© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
«សង្វៀនម៉ាទ្រីតអ្នកប្រយុទ្ធគុនខ្មែរ» បានឈានដល់ចុងសប្ដាហ៍ថ្មីនេះ ធានាថាកក្រើកអស្ចារ្យពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ក្នុងនោះដែរ នៅចុងសប្ដាហ៍នេះនាថ្ងៃ សៅរ៍ ទី ២៥ ខែ មីនា ឆ្នាំ ២០២៣ «សង្វៀនម៉ាទ្រីដអ្នកប្រយុទ្ធគុនខ្មែរ» របស់ទូរទស្សន៍ ភីអិនអិន នៅតែបន្តរធ្វើការប្រកួតរង្គើរសង្វៀនជូនប្រិយមិត្តទស្សនាយ៉ាងជក់ចិត្តដូចសព្វមួយដង ដោយបានសម្រិតសម្រាំងយកគូប្រកួតលក្ខណៈមិត្តភាពអន្តរជាតិដ៏ជក់ចិត្តចំនួន ២ គូ និងគូមិត្តភាពជាតិ ៣ គូផ្សេងទៀត។
«សង្វៀនម៉ាទ្រីដអ្នកប្រយុទ្ធគុនខ្មែរ» ចុងសប្ដាហ៍នេះទស្សនិកជននឹងបានឃើញវត្តមានជើងខ្លាំងគុនខ្មែរមាឌល្អិតចិត្តដំរី ហ៊ីម សរី ត្រូវប្រកួតនឹងត្រូវស្វាគមន៍អ្នកប្រដាល់ឡាវ គុបផេតស៊ូតស៊ូវូត ប៉.ប៉ឡាវ ដោយអ្នកទាំងពីរប្រកួតក្នុងប្រភេទទម្ងន់ ៥១ គីឡូក្រាម ចំណែកឯគូអន្តរជាតិមួយគូទៀតគឺ ជាការប៉ះគ្នារវាងអ្នកប្រដាល់ជើងខ្លាំងទំងន់ ៦៣.៥ គីឡូ ឡៅ ចិត្រា ត្រូវតតាំង ហ្វុន លួង ភីខេសែនឆៃ។
ក្រៅពីគូមិត្តភាពអន្តរជាតិខាងលើ សង្វៀនគុនខ្មែរ របស់ ភីអីនអិន ក៏បានផ្ដល់ឱកាសឲ្យអ្នកកីឡាករគុនខ្មែរ ៦ រូបផ្សេងទៀត ដែលមានក្បាច់វាយល្អៗ ដើម្បីឡើងល្បងក្បាច់គុនគ្នា ដែលមានដូចជា កីឡាករ ខាំ ខ្លារាម ត្រូវប្រកួតទល់ ឌុន អគ្គីនេត និង សូដា សុខឃឿន ប៉ះ អេលីត សុភា និងអ្នកប្រដាល់ ទូច ប្រុសណុច ប៉ះ មាន ម៉ី។
សូមប្រិយមិត្តចូលរួមធ្វើជាសាក្សីនៃការប្រកួតដ៏កក្រើកអស្ចារ្យនេះ ដែលមានផ្សាយផ្ទាល់រៀងរាល់ថ្ងៃ សៅរ៍ លើកញ្ចក់ទូរទស្សន៍ ភីអិនអិន និងផេកហ្វេសប៊ុក PNN Sports ចាប់ពីវេលាម៉ោង ១១ ព្រឹកតទៅ៕
ទស្សនាវីឌីអូខាងក្រោម៖
ដោយ៖ សុវណ្ណនី