© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
ជារៀងរាល់ថ្ងៃអាទិត្យ កម្មវិធី «គ្រួសាររីករាយ» តែងតែបង្ហាញនូវផ្ទាំងទស្សនីយភាពសប្បាយៗ ពីការចូលរួមក្នុងវិញ្ញាសារជាច្រើន ដែលមិនត្រឹមតែផ្តល់ជូននូវស្នាមញញឹមប៉ុណ្ណោះទេ ថែមទាំងបានទទួលនូវចំណេះដឹង និងបង្កើនភាពកក់ក្តៅរវាង កូនៗ និងលោកប៉ា អ្នកម៉ាក់ថែមទៀតផង។
ការវិលត្រឡប់មកសប្តាហ៍ថ្មី ថ្ងៃអាទិត្យនេះដែរ ពីកម្មវិធី ក៏នឹងបានអញ្ជើញអូនតូចដ៏ស្រស់សោភា ខោល ម៉ីជីង រួមទាំងអ្នកម៉ាក់វ័យក្មេង និងលោកប៉ា មកចូលរួមលេងហ្គេមទៅតាមវិញ្ញាសារថ្មីៗដែលកម្មវិធីបានរៀបចំឡើង។
ក្នុងនោះ អ្នកទាំងបី អូនតូច ម៉ីជីង អ្នកម៉ាក់ និងលោកប៉ា ត្រូវប្រឹងប្រែងយ៉ាងណា សហការគ្នាយកឈ្នះទៅលើវិញ្ញាសារអស់ទាំងនោះ ដើម្បីទទួលបានរង្វាន់ជាច្រើនពីកម្មវិធី ។
វិញ្ញាសារទាំង៥ ដែលកម្មវិធីបានរៀបចំឡើង គឺសុទ្ធសឹងតែជាវិញ្ញាសារជួយបង្កើនសមត្ថភាពខួរក្បាលកុមារឲ្យកាន់តែមានភាពវៃឆ្លាត និងបន្ថែមក្តីស្រឡាញ់យ៉ាងកក់ក្តៅចំពោះក្រុមគ្រួសារ ទាំងអ្នកដែលបានចូលរួមលេងក្នុងកម្មវិធី និងអ្នកទស្សនាផងដែរ។
ចង់ដឹងទេថា តើវិញ្ញាសារទាំង៥នាសប្តាហ៍ថ្មីនេះ មានអ្វីខ្លះ ?
ហើយគ្រួសារអូន ខោល ម៉ីជីង នឹងអាចយកឈ្នះបានឬយ៉ាងណា សូមកុំភ្លេចរង់ចាំទស្សនាការផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ក្នុងកម្មវិធី «គ្រួសាររីករាយ» នៅថ្ងៃអាទិត្យ ទី ២៦ ខែ មីនា ឆ្នាំ ២០២៣ ចាប់ពីវេលាម៉ោង ០៧ និង៣០នាទី យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ