© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
ការប្រកួតបាល់ទាត់ «Ganzberg Cup» រដូវកាលទី ៦ បានឈានមកដល់សប្តាហ៍ចុងក្រោយនៃវគ្គ ១៦ ក្រុមចុងក្រោយហើយនៅចុងសប្តាហ៍នេះ ដូច្នេះមានន័យថា នៅថ្ងៃអាទិត្យនេះនឹងរកឃើញក្រុមចំនួន ២ បន្ថែមឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយ។ សំរាប់ការប្រកួតសប្តាហ៍នេះ សុទ្ធសឹងតែជាគូដ៏ជក់ចិត្ត ដ្បិតកីឡាករនៃក្រុមដែលត្រូវប្រកួតប្រជែងសុទ្ធសឹងជាកីឡាករឆ្នើមៗ។
សំរាប់ការប្រកួតនៅចុងសប្តាហ៍នេះ
គូទី ១ Harricane FC នឹងត្រូវជួប The Mighty Man FT
គូទី ២ សេនាមឿង យូណាយធីត នឹងត្រូវជួប Red Eagle FC
សូមបញ្ជាក់ថា ការប្រកួតទាំងពីរគូនឹងធ្វើឡើងនៅថ្ងៃទី ២៦ ខែ មីនា លើទីលាន T-Soccer ដែលនឹងមានការផ្សាយផ្ទាល់ដោយទូរទស្សន៍ ភីអិនអិន និងផេក PNN Sports ចាប់ពីម៉ោង ៨ យប់តទៅ ៕
គួរបញ្ជាក់ផងដែរថា ឆ្លងកាត់ការប្រកួតវគ្គ ១៦ ក្រុម ចំនួន ៣ សប្តាហ៍កន្លងមក បានរកឃើញក្រុមឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយចំនួន ៦ ក្រុមហើយ ដែលក្នុងនោះរួមមាន Bees FC, Mix Team FC, Down Town Sport, ក្រុម Vandasak FC, Rolling FC និង Ov Mal FC៕
ទស្សនាវីឌីអូខាងក្រោម៖
ដោយ៖ សុវណ្ណនី