© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
ព្រំ សំណាង គឺជាបុគ្គលម្នាក់ដែលមានសមត្ថភាព និងមានភាពល្បីល្បាញតាមរយៈការយកឈ្នះគូប្រកួតទាំងក្រៅស្រុក និងក្នុងស្រុក។ នៅក្នុងសប្តាហ៍នេះដែរ កម្មវិធី «អ្នកជិតខាង» ក៏បានអញ្ជើញអ្នកប្រដាល់គុនខ្មែរ លោក ព្រំ សំណាង និងលោក ហេង សុខឃន អគ្គលេខាធិការ សហពន្ធ័ប្រដាល់គុនខ្មែរ និងជាប្រធានសហពន្ធ័ប្រដាល់ ឃិតប៉ិកសឹងកម្ពុជា មកចែករំលែកពីការហ្វឹកហ្វាត់មុនឡើងប្រកួតជាមួយគូប្រកួត។
ក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម ក្នុងឆ្នាំ ២០២៣ នេះ លោក ព្រំ សំណាង បានតាំងចិត្តយក មេដាយមាសគុនខ្មែរ ដោយរៀបរាប់ពីការត្រៀមទាំងកាយ កម្លាំង និងចិត្តហើយជាស្រេចសម្រាប់ការប្រកួតនៅលើកនេះ។ តើ ព្រំ សំណាង អាចយក មេដាយមាសគុនខ្មែរ ក្នុងការប្រកួតនៅ ស៊ីហ្គេម ខាងមុខនេះបានដែរទេ?
ទស្សនាវីឌីអូខាងក្រោម៖
ដោយ៖ សុវណ្ណនី